បាន​និយាយ​នឹង​ពួក​មនុស្ស​ទាំងនោះ​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​ទាំងឡាយ​ចង់​ឲ្យ​បុរស​នេះ​ស្លាប់​ទេ​។​ ​ពួក​មនុស្ស​ឆ្លើយតប​ថា​ ​ករុណា​ ​យើង​ចង់​ឲ្យ​គាត់​ស្លាប់​ដែរ​។​ ​ភិក្ខុ​នោះ​ប្រាប់​ថា​ ​បើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ចូរ​ឲ្យ​គាត់​ផឹក​ខ្លាញ់ទឹកដោះ​គោ​ទៅ​។​ ​ពួក​មនុស្ស​ក៏​ឲ្យ​បុរស​នោះ​ផឹក​ខ្លាញ់ទឹកដោះ​គោ​។​ ​បុរស​នោះ​ក៏​ធ្វើ​មរណកាល​ទៅ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​សម័យ​នោះ​ឯង​ ​មាន​បុរស​ម្នាក់​ ​គេ​កាត់​ដៃ​កាត់​ជើង​ ​(​មក​នៅ​)​ ​ក្នុង​ផ្ទះ​ត្រកូល​ ​ពួក​ញាតិ​ក៏​ប្រជុំ​គ្នា​មក​ព្យាបាល​។​ ​មាន​ភិក្ខុនី​ ​(​មួយ​រូប​)​ ​និយាយ​នឹង​ពួក​មនុស្ស​ទាំងនោះ​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​ទាំងឡាយ​ចង់​ឲ្យ​បុរស​នេះ​ស្លាប់​ឬទេ​។​ ​ពួក​មនុស្ស​ឆ្លើយ​ថា​ ​ករុណា​ ​លោក​ម៉ែ​ម្ចាស់​ ​យើង​ចង់​ឲ្យ​ស្លាប់​ដែរ​។​ ​ភិក្ខុនី​នោះ​ប្រាប់​ថា​ ​បើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ចូរ​ឲ្យ​គាត់​ផឹកថ្នាំ​ត្រាំ​ដោយ​អំបិល​ទៅ​។​ ​មនុស្ស​ទាំងនោះ​ក៏​ឲ្យ​បុរស​នោះ​ផឹកថ្នាំ​ត្រាំ​ដោយ​អំបិល​នោះ​។​ ​បុរស​នោះ​ធ្វើ​មរណកាល​ទៅ​។​ ​ភិក្ខុនី​នោះ​មាន​សេចក្តី​សង្ស័យ​។​ ​លំដាប់នោះ​ឯង​ ​ភិក្ខុនី​នោះ​បាន​ប្រាប់​ដំណឹង​នុ៎ះ​ដល់​ភិក្ខុនី​ទាំងឡាយ​។​ ​ពួក​ភិក្ខុនី​ក៏​ដំណាល​សេចក្តី​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​ភិក្ខុ​ក៏​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​

​បារាជិក​ទី៣​ ​ចប់​។​

ថយ | ទំព័រទី ២៨៤ | បន្ទាប់