បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ។បេ។ ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា អាត្មាបានចូលហើយ កាន់ចតុត្ថជ្ឈាន ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ។បេ។ ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន កាលដែលនិយាយ ក៏និយាយកុហកដោយដឹងខ្លួន បែរជានិយាយថា អាត្មាបានចូលហើយ កាន់សុញ្ញតវិមោក្ខ កាន់អនិមិត្តវិមោក្ខ កាន់អប្បណិហិតវិមោក្ខ កាន់សុញ្ញតសមាធិ កាន់អនិមិត្តសមាធិ កាន់អប្បណិហិតសមាធិ កាន់សុញ្ញតសមាបត្តិ កាន់អនិមិត្តសមាបត្តិ កាន់អប្បណិហិតសមាបត្តិ កាន់ត្រៃវិជ្ជា កាន់សតិប្បដ្ឋាន៤ កាន់សម្មប្បធាន៤ កាន់ឥទ្ធិបាទ៤ កាន់ឥន្ទ្រិយ៥ កាន់ពល៥ កាន់ពោជ្ឈង្គ៧ កាន់មគ្គមានអង្គ៨ដ៏ប្រសើរ កាន់សោតាបត្តិផល កាន់សកទាគាមិផល កាន់អនាគាមិផល កាន់អរហត្តផល ដូច្នេះវិញ ដោយអាការ៣យ៉ាង បើអ្នកស្តាប់ដឹងសេចក្តីច្បាស់ ត្រូវអាបត្តិបារាជិក បើអ្នកស្តាប់មិនដឹងសេចក្តីច្បាស់ទេ ត្រូវអាបត្តិថុល្លច្ច័យ។បេ។ ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ