មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយសួរភិក្ខុនោះថា លោកដ៏មានអាយុមានឧត្តរិមនុស្សធម្មដែរឬ។ ភិក្ខុនោះតបថា ម្នាលអាវុសោទាំងឡាយ ធម្មតា អ្នកដែលប្រកបដោយព្យាយាមត្រូវហើយ រមែងញុំាងព្រះធម៌ឲ្យប្រោសប្រាណបាន។ ភិក្ខុនោះក៏មានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកដែលមិនមានបំណងនឹងពោលអួត មិនត្រូវអាបត្តិឡើយ។ គ្រានោះ មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយសួរភិក្ខុនោះថា លោកដ៏មានអាយុមានឧត្តរិមនុស្សធម្មដែរឬ។ ភិក្ខុនោះតបថា ម្នាលអាវុសោទាំងឡាយ ធម្មតាអ្នកមានព្យាយាមប្រារព្ធហើយ រមែងញុំាងព្រះធម៌ឲ្យប្រោសប្រាណបាន។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកដែលមិនមានបំណងនឹងពោលអួត មិនត្រូវអាបត្តិទេ។ សម័យនោះ មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយសួរភិក្ខុនោះថា លោកដ៏មានអាយុមានឧត្តរិមនុស្សធម្មដែរឬ។ ភិក្ខុនោះឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ ធម្មតាអ្នកមានព្យាយាមប្រកបត្រូវហើយ រមែងញុំាងព្រះធម៌ឲ្យប្រោសប្រាណបាន។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកដែលមិនមានបំណងនឹងពោលអួត មិនត្រូវអាបត្តិទេ។