ក្តី ទ្វារមគ្គ(របស់ស្រី) គ្មានស្រោមទ្រនាប់ អង្គជាត(របស់ភិក្ខុ) គ្មានស្រោមទ្រនាប់ក្តី។ បើភិក្ខុនោះត្រេកអរនឹងអង្គជាតដែលកំពុងចូលទៅក្តី ត្រេកអរនឹងអង្គជាតដែលចូលស៊ប់ទៅហើយក្តី ត្រេកអរនឹងអង្គជាតដែលកំពុងស្ថិតនៅ (ក្នុងទ្វារមគ្គនោះ)ក្តី ត្រេកអរនឹងអង្គជាតដែលបន្ថយចេញក្តី ត្រូវអាបត្តិបារាជិក។បេ។ (បើភិក្ខុ) មិនត្រេកអរទេ ក៏មិនត្រូវអាបត្តិឡើយ។ ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ(១រូប) មកកាន់សំណាក់មនុស្សស្រី (ម្នាក់) ដែលនៅភ្ញាក់ដឹងខ្លួនក្តី ដែលកំពុងដេកលក់ក្តី ដែលស្រវឹងក្តី ដែលឆ្កួតក្តី ដែលភ្លេចស្មារតីក្តី ដែលស្លាប់ហើយសត្វមិនទាន់ស៊ីក្តី ដែលស្លាប់ហើយសត្វមិនទាន់ស៊ីដោយច្រើនក្តី។បេ។ ត្រូវអាបត្តិបារាជិក។បេ។ ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ (១រូប) មកកាន់សំណាក់មនុស្សស្រីដែលស្លាប់ហើយសត្វស៊ីហើយដោយច្រើន (នៅសល់បន្តិចបន្តួច) ហើយញុំាងទ្វារវច្ចមគ្គ ឬទ្វារបស្សាវមគ្គ ឬទ្វារមុខមគ្គ (របស់ស្រីនោះ) ដែលគ្មានស្រោមទ្រនាប់ ឲ្យចូលទៅដោយអង្គជាត (របស់ភិក្ខុ) ដែលមានស្រោមទ្រនាប់ក្តី ទ្វារមគ្គ(របស់ស្រី) មានស្រោមទ្រនាប់ អង្គជាត(របស់ភិក្ខុ) គ្មានស្រោមទ្រនាប់ក្តី ទ្វារមគ្គ(របស់ស្រី) មានស្រោមទ្រនាប់ អង្គជាត(របស់ភិក្ខុ) មានស្រោមទ្រនាប់ក្តី ទ្វារមគ្គ(របស់ស្រី) គ្មានស្រោមទ្រនាប់ អង្គជាត(របស់ភិក្ខុ) គ្មានស្រោមទ្រនាប់ក្តី។ បើភិក្ខុនោះត្រេកអរ