ក្នុង​លោក​ ​មានតែ​តថាគត​ម្នាក់ឯង​ ​ដែល​ទំ​លាយ​សម្បកពង​ ​គឺ​សេចក្តី​ល្ងង់​ ​ហើយ​ត្រាស់​ដឹងខ្លួន​ឯង​ដោយ​ប្រពៃ​នូវ​សម្មាសម្ពោធិ​ញ្ញាណ​ ​ដែល​មិន​មានគុណ​ជាត​ឯទៀត​ ​ប្រសើរ​ជាង​ឡើយ​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ឯង​ជាចម្បង​ ​ជា​បុគ្គល​ប្រសើរ​បំផុត​ជាង​សត្វលោក​ ​ម្នាល​ព្រាហ្មណ៍​ ​ព្យាយាម​ ​តថាគត​បាន​តាំង​ផ្តើម​ហើយ​ ​មិន​បន្ធូរបន្ថយ​ទេ​ ​ទាំង​ស្មារតី​ ​តថាគត​ក៏​ប្រុង​មិន​ឲ្យ​មាន​ភ្លាត់​ ​កាយ​សោត​ ​ក៏​ស្ងប់រំងាប់​មិន​ក្រវល់ក្រវាយ​ ​ចិត្ត​ក៏​នឹង​ល្អ​ ​ជា​ចិត្ត​មាន​អារម្មណ៍​តែមួយ​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ឯង​ ​លុះដល់​ប្រាកដ​ ​ជា​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ប្រាកដជា​ស្ងាត់​ចាក​ធម៌​ទាំងឡាយ​ ​ជាអកុសល​ហើយ​ ​ក៏​ចូល​ដល់​បឋមជ្ឈាន​ ​ដែល​ប្រកបដោយ​វិតក្កៈ​ ​វិចារៈ​ ​មាន​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ជា​អារម្មណ៍​នៅ​ហើយ​។​ ​លុះ​តថាគត​ ​ចូល​ទៅ​ជិត​រំងាប់​វិតក្កៈ​ ​វិចារៈ​ ​រួចហើយ​ ​ក៏បាន​ចូល​ដល់​ទុតិយជ្ឈាន​ ​ជាទី​ផូរផង់​ប្រព្រឹត្តទៅ​ខាងក្នុង​ ​មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក​ ​គ្មាន​វិតក្កៈ​ ​វិចារៈ​ ​មានតែ​បីតិ​និង​សុខ​ ​កើត​ពី​សមាធិ​នៅ​ហើយ​ ​។​ ​លុះ​លះបង់​បីតិ​ចេញ​ហើយ​ ​តថាគត​ជា​បុគ្គល​ព្រងើយ​ ​មានសតិ​ ​មាន​សេចក្តី​ដឹង​ច្បាស់​នៅ​ហើយ​ ​តថាគត​សោយសុខ​ដោយ​កាយ​ផង​ ​អរិយបុគ្គល​ទាំងឡាយ​ ​តែង​សំដែង​នូវ​បុគ្គល​ ​ដែល​បាន​តតិយជ្ឈាន​ណា​ ​ថា​ជា​បុគ្គល​មានចិត្ត​ព្រងើយ​
ថយ | ទំព័រទី ១១ | បន្ទាប់