សម័យ​នោះ​ ​ក្នុង​ក្រុង​វេសាលី​ ​ពួក​លិ​ច្ឆ​វិ​កុមារ​នាំ​ភិក្ខុ១រូប​ទៅ​ ​ហើយ​ឲ្យ​ធ្វើ​មោះមិនគាប់​ជាមួយនឹង​សិក្ខមានា​។​បេ​។​ ​ឲ្យ​ធ្វើ​មោះមិនគាប់​ជាមួយនឹង​សាមណេរី​។​ ​បើ​អ្នក​ទាំងពីរ​ត្រេកអរ​ដូចគ្នា​ហើយ​ ​សង្ឃ​ត្រូវឲ្យ​អ្នក​ទាំងពីរ​សឹក​ចេញ​។​ ​បើ​អ្នក​ទាំងពីរ​ឥតមាន​សេចក្តី​ត្រេកអរ​ទេ​ ​អ្នក​ទាំងពីរ​ឥតមាន​អាបត្តិ​ឡើយ​។​ ​
 [​៧៦​]​ ​សម័យ​នោះ​ ​ក្នុង​ក្រុង​វេសាលី​ ​ពួក​លិ​ច្ឆ​វិ​កុមារ​នាំ​ភិក្ខុ១រូប​ទៅ​ ​ហើយ​ឲ្យ​ធ្វើ​មោះមិនគាប់​ជាមួយនឹង​ស្រី​វេស្យា​។​បេ​។​ ​ឲ្យ​ធ្វើ​មោះមិនគាប់​ជាមួយនឹង​មនុស្ស​ខ្ទើយ​។​បេ​។​ ​ឲ្យ​ធ្វើ​មោះមិនគាប់​ជាមួយនឹង​ស្រី​គ្រហស្ថ​។​ ​បើ​ភិក្ខុ​មាន​សេចក្តី​ត្រេកអរ​ ​សង្ឃ​ត្រូវឲ្យ​ភិក្ខុ​(​នោះ​)​សឹក​ចេញ​។​ ​បើ​ភិក្ខុ​ឥតមាន​សេចក្តី​ត្រេកអរ​ទេ​ ​ភិក្ខុ​នោះ​ ​ក៏​ឥតមាន​អាបត្តិ​អ្វី​ឡើយ​។​ ​សម័យ​នោះ​ ​ក្នុង​ក្រុង​វេសាលី​ ​ពួក​លិ​ច្ឆ​វិ​កុមារ​នាំ​ភិក្ខុ១រូប​ទៅ​ ​ហើយ​ឲ្យ​ធ្វើ​មោះមិនគាប់​ចំពោះ​គ្នានឹងគ្នា​។​ ​បើ​អ្នក​ទាំងពីរ​មាន​សេចក្តី​ត្រេកអរ​ដូចគ្នា​ ​សង្ឃ​ត្រូវឲ្យ​អ្នក​ទាំងពីរ​សឹក​ចេញ​។​ ​បើ​អ្នក​ទាំងពីរ​ឥតមាន​សេចក្តី​ត្រេកអរ​ទេ​ ​អ្នក​ទាំងពីរ​ឥតមាន​អាបត្តិ​ឡើយ​។​ ​
 [​៧៧​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​ ​បួស​ខាង​ឯ​ចាស់​ ​និមន្ត​ទៅ​សួរ​ភរិយា​ដែល​ជាគូ​ស្រករ​ ​(​របស់​ខ្លួន​)​ ​ពីដើម​។​
ថយ | ទំព័រទី ១៣៣ | បន្ទាប់