បារាជិក​កណ្ឌ​ ​សិក្ខាបទ​ ​ទី២​


 [​៧៩​]​ ​សម័យ​នោះ​ ​ព្រះ​សព្វញ្ញុ​ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​លើ​ភ្នំ​គិជ្ឈកូដ​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​ក៏​ក្នុង​សម័យ​នោះ​ ​មាន​ភិក្ខុ​ច្រើន​រូប​ជា​មិត្តសម្លាញ់​ ​គ្រាន់តែ​ជួប​ឃើញ​គ្នា​ខ្លះ​ ​ជា​មិត្តសម្លាញ់​នៅ​រួបរួម​ជាមួយគ្នា​ខ្លះ​ ​ធ្វើ​កុដិ​ប្រក់​ដោយ​ស្មៅ​ក្បែរ​ជើងភ្នំ​ឥសិគិលិ​ ​ហើយ​ចាំវស្សា​ ​(​នៅ​នោះ​)​។​ ​មាន​ភិក្ខុ១រូប​ ​ឈ្មោះ​ធ​និ​យ​ដ៏​មាន​អាយុ​ជា​កូន​ស្មូនឆ្នាំង​ ​ធ្វើ​កុដិ​តូច​ប្រក់​ដោយ​ស្មៅ​ ​ហើយ​ចាំវស្សា​នៅ​នោះ​ដែរ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ ​លុះ​ចាំវស្សា​គ្រប់៣ខែ​ហើយ​ ​ក៏​រុះរើ​កុដិ​ស្មៅ​នោះ​ ​ហើយ​រៀបចំ​ទុកដាក់​ស្មៅ​ ​និង​ឈើ​ ​(​តាមដោយ​ឡែក​ស្រួលបួល​)​ ​ហើយ​ចេញទៅ​កាន់​ជនបទ​ចារិក​។​ ​ចំណែកខាង​ឯ​ធ​និយ​ភិក្ខុ​ដ៏​មាន​អាយុ​ជា​កូន​ស្មូនឆ្នាំង​ ​ក៏​នៅតែ​ក្នុង​ទីនោះ​អស់​វស្សានរដូវ​ ​ហើយ​នៅ​អស់​ហេមន្តរដូវ​ ​និង​គិម្ហរដូវ​ក្នុង​ទីនោះ​ ​(​តទៅទៀត​)​។​ ​គ្រានោះ​ ​កាលដែល​ធ​និយ​ភិក្ខុ​ដ៏​មាន​អាយុ​ជា​កូន​ស្មូនឆ្នាំង​ ​ចូល​ទៅ​បិណ្ឌបាត​ក្នុង​ស្រុក​ ​មាន​ពួក​អ្នករក​ស្មៅ​ ​និង​ពួក​អ្នករក​ឧស​ ​នាំគ្នា​រុះ​កុដិ​ប្រក់​ដោយ​ស្មៅ​(​របស់​ធ​និយ​ភិក្ខុ​)​ ​ហើយ​ប្រមូល​យក​ស្មៅ​ ​និង​ឈើ​ទៅ​អស់​។​ ​ធ​និយ​ភិក្ខុ​ដ៏​មាន​អាយុ​ជា​កូន​ស្មូនឆ្នាំង​ ​ក៏​រក​ស្មៅ​ ​និង​ឈើ​មក​ ​ហើយ​សង់​កុដិ​ប្រក់​ដោយ​ស្មៅ​ជា​គំរប់​ពីរ​ដង​។​
ថយ | ទំព័រទី ១៣៥ | បន្ទាប់