របស់ដែលគេកំពុងនាំទៅ របស់ដែលគេផ្ញើ ទីដែលហូតពន្ធ (គយ) សត្វមានជីវិត គឺមនុស្ស សត្វគ្មានជើង សត្វជើងពីរ សត្វជើងបួន សត្វជើងច្រើន អ្នកកំណត់របស់ដើម្បីឲ្យគេលួច អ្នករក្សារបស់ផ្ញើរទុកមួយរំពេច កិរិយាលួចយកដោយបបួលគ្នា សង្កេតកម្ម និមិត្តកម្ម។
[៩១] ដែលឈ្មោះថា ទ្រព្យស្ថិតនៅក្នុងដី (នោះ) គឺទ្រព្យដែលគេកប់លាក់ទុកក្នុងដី។ ភិក្ខុមានថេយ្យចិត្តថា អញនឹងលួចនូវទ្រព្យដែលស្ថិតនៅក្នុងដី ហើយស្វែងរកគ្នាឲ្យបានពីរនាក់ក្តី ស្វែងរកចបក្តី កញ្ជើក្តី ដើរទៅតែឯងក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុកាត់នូវឈើ ឬវល្លិដែលកើតក្នុងទីនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុជីក ឬកកាយ ឬគាស់នូវអាចមន៍ដី ត្រូវអាបត្តិទុក្កដ។ ភិក្ខុចាប់ពាល់នូវឆ្នាំង ត្រូវអាបត្តិទុក្កដ។ ឲ្យកំរើកត្រូវអាបត្តិថុល្លច្ច័យ។ ឲ្យឃ្លាតចាកទី ត្រូវអាបត្តិបារាជិក។ ភិក្ខុមានថេយ្យចិត្ត បញ្ចូលនូវភាជនៈរបស់ខ្លួនទៅ ហើយចាប់ពាល់នូវវត្ថុមានដំឡៃប្រមាណ៥មាសកៈ ឬក្រៃលែងជាង៥មាសកៈឡើងទៅ ត្រូវអាបត្តិទុក្កដ។ ឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។ ធ្វើទ្រព្យឲ្យចូលទៅក្នុងភាជនរបស់ខ្លួនក្តី កាត់ដាច់នូវក្តាប់ដៃក្តី ត្រូវអាបត្តបារាជិក។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់នូវភណ្ឌដែលគេដោតក្រងដោយខ្សែ គឺសង្វារក្តី ខ្សែកក្តី ខ្សែចង្កេះក្តី សម្ពត់សាដកក្តី