បាន​មក​ ​ត្រូវ​ពាន​លើ​ទ្រព្យ​ដែល​ភិក្ខុ​ប្រើ​នោះ​ ​ត្រូវអាបត្តិ​បារាជិក​ទាំងពីរ​នាក់​។​ ​ភិក្ខុ​បង្គាប់​ភិក្ខុ​ផងគ្នា​ថា​ ​អ្នក​ចូរ​លួច​ទ្រព្យ​ឈ្មោះ​នេះ​មក​ ​ភិក្ខុ​អ្នកប្រើ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​អ្នកទទួល​បង្គាប់​នោះ​ ​សំគាល់​នូវ​ទ្រព្យ​ដទៃ​ ​ទៅ​លួច​បានទ្រព្យ​ដទៃ​មកវិញ​ ​ភិក្ខុ​អ្នក​បង្គាប់​ដើម​ ​មិន​ត្រូវអាបត្តិ​ឡើយ​ ​ត្រូវអាបត្តិ​បារាជិក​តែ​ភិក្ខុ​អ្នក​លួច​។​ ​ភិក្ខុ​បង្គាប់​ភិក្ខុ​ផងគ្នា​ថា​ ​លោក​ចូរ​ទៅ​ប្រាប់​ត​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ ​ឲ្យ​ភិក្ខុ​ឈ្មោះ​នេះឯង​ទៅ​ប្រាប់​ត​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​ចូរ​ទៅ​លួច​ទ្រព្យ​ឈ្មោះ​នេះ​មក​ ​ភិក្ខុ​អ្នកប្រើ​ដើម​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​អ្នកទទួល​បង្គាប់​ទី១នោះ​ទៅ​ប្រាប់ភិក្ខុ​អ្នកទទួល​បង្គាប់​ទី២​ ​ភិក្ខុ​អ្នកទទួល​បង្គាប់​ទី១នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ខណៈ​ប្រាប់​។​ ​(​ភិក្ខុ​អ្នកទទួល​បង្គាប់​ទី២​ ​ទៅ​ប្រាប់​ដល់​អ្នកទទួល​បង្គាប់​ទី៣​)​ ​ភិក្ខុ​អ្នកទទួល​បង្គាប់​ទី៣​ ​ព្រម​ទទួល​នឹង​ទៅ​លួច​ ​ភិក្ខុ​អ្នក​បង្គាប់​ដំបូង​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ភិក្ខុ​អ្នកទទួល​បង្គាប់​ទី៣នោះ​ទៅ​លួច​ទ្រព្យ​នោះ​បាន​មក​ ​ត្រូវអាបត្តិ​បារាជិក​ទាំងអស់គ្នា​។​ ​ភិក្ខុ​បង្គាប់​ភិក្ខុ​ផងគ្នា​ថា​ ​លោក​ចូរ​ទៅ​ប្រាប់​ត​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ ​ឲ្យ​ភិក្ខុ​ឈ្មោះ​នេះឯង​ ​ទៅ​ប្រាប់​ត​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​ចូរ​ទៅ​លួច​ទ្រព្យ​ឈ្មោះ​នេះ​មក​ ​ភិក្ខុ​អ្នកប្រើ​ដើម​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​អ្នកទទួល​បង្គាប់​ទី១នោះ​ ​ទៅ​ប្រើ​ភិក្ខុ​ដទៃ​ ​(​គឺ​អ្នកទទួល​បង្គាប់​ទី៣វិញ​)​ ​ខ្លួន​អ្នកទទួល​បម្រើ​ទី១នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ខណៈ​ប្រើ​ត​។​ ​អ្នកទទួល​បង្គាប់​
ថយ | ទំព័រទី ១៧៤ | បន្ទាប់