លំដាប់នោះ​ ​វេរ​ញ្ជ​ព្រាហ្មណ៍​ដឹង​ច្បាស់​ថា​ ​ព្រះអង្គ​ទទួល​និមន្ត​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ថ្វាយបង្គំលា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ធ្វើ​ប្រទក្សិណ​ដើរចេញ​ទៅ​។​
 ​[​៥​]​សម័យ​នោះ​ឯង​ ​ស្រុក​វេរ​ញ្ជា​កើត​អំណត់​អត់បាយ​ ​មនុស្ស​ទាំងឡាយ​ចិញ្ចឹមជីវិត​បាន​ដោយ​កម្រ​ក្រៃពេក​ ​មនុស្ស​ណា​ដែល​ក្រលំបាក​ស្រាប់​ក៏​ស្លាប់​ ​មាន​ឆ្អឹង​ស​ ​(​ដេរដាស​លើ​ផែនដី​)​ ​មនុស្ស​ដែល​មានទ្រព្យ​សម្បត្តិ​ល្មម​ទិញដូរ​ស្រូវ​អង្ករ​គេ​បាន​ ​ក៏​មិន​ងាយ​នឹង​ទិញដូរ​ ​បើ​លុះតែ​មាន​ស្លាក​កាន់​ជា​សំគាល់​ ​ទើប​ទិញដូរ​បាន​ ​ជន​ទាំងអស់​ក្នុង​ស្រុក​នោះ​ព្យាយាម​ស្វែងរក​អាហារ​បាន​ដោយ​កម្រ​ក្រៃពេក​។​ ​សម័យ​នោះ​ ​មាន​ពួក​ឈ្មួញ​សេះ​នៅក្នុង​ឧត្តរា​បថ​ប្រទេស​ ​នាំ​សេះ​ចំនួន៥០០ចូល​មក​នៅ​សម្រាក​ក្នុង​ស្រុក​វេរ​ញ្ជា​ ​ក្នុង​រដូវ​ខែវស្សា​។​ ​ពួក​ឈ្មួញ​ដែល​នៅក្នុង​រោង​សេះ​ទាំងនោះ​ ​ក៏បាន​បញ្ញត្ត​គ្នា​ឲ្យ​ប្រគេន​បាយក្រៀម​ចំនួន១នា​ឡិៗ​ម្នាក់​ ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​លុះដល់​ពេល​បុព្វណ្ហសម័យ​(​១​)​ ​ភិក្ខុ​ទាំងឡាយ​ស្លៀក​ស្បង់​ទ្រង់​ចីវរ​ ​និង​បាត្រ​នាំគ្នា​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ស្រុក​វេរ​ញ្ជា​ ​ក៏​មិន​ប្រទះ​បាន​អាហារ​បិណ្ឌបាត​សោះ​ឡើយ​ ​ទើប​ទៅ​បិណ្ឌបាត​ខាង​ពួក​ឈ្មួញ​ឯ​រោង​សេះ​វិញ​ ​ក៏បាន​បាយក្រៀម១នា​ឡិៗ​ម្នាក់​ ​ហើយ​វិល​មក​អារាម​

(១) សម័យជាចំណែកខាងដើមនៃថ្ងៃ គឺពេលព្រឹកព្រលឹម។
ថយ | ទំព័រទី ១៨ | បន្ទាប់