ព្រះអង្គ​ត្រាស់​សរសើរ​ថា​ ​ត្រូវហើយ​អានន្ទ​ ​ប្រពៃ​ហើយ​អានន្ទ​ ​អ្នកឯង​រាល់គ្នា​ជា​សប្បុរស​ឈ្នះ​វិសេស​ហើយ​ ​បណ្តាល​ជន​ខាងក្រោយ​គេ​នឹង​នឹកចង់​ឲ្យ​នូវ​ចង្ហាន់​ដែលគេ​ចំអិន​ ​ដោយ​អង្ករ​ស្រូវខ្សាយ​ ​ព្រមទាំង​ម្ហូប​លាយ​ដោយ​សាច់​ដ៏​ឆ្ងាញ់​ពិសារ​ ​(​ដល់​អ្នករាល់គ្នា​)​។​
 [​៦​]​ ​គ្រានោះ​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​បាន​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ​ដោយ​គោរព​ ​រួចហើយ​ក៏​គង់​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាប​ទួល​ស្នើ​សេចក្តី​នេះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​សូម​ទ្រង់ព្រះ​ ​មេត្តាប្រោស​ ​ឥឡូវនេះ​ ​ស្រុក​វេរ​ញ្ជា​កើត​អំណត់​អត់បាយ​ ​មនុស្ស​ទាំងឡាយ​នឹង​ចិញ្ចឹមជីវិត​បាន​ដោយ​កម្រ​ក្រៃពេក​ ​មនុស្ស​ណា​ដែល​ក្រលំបាក​ស្រាប់​ក៏​ស្លាប់​មាន​ឆ្អឹង​ស​ ​(​ដេរដាស​លើ​ផែនដី​)​ ​មនុស្ស​ដែល​មានទ្រព្យ​ ​សម្បត្តិ​ ​ល្មម​ទិញដូរ​ស្រូវ​អង្ករ​គេ​បាន​ ​ក៏​មិន​ងាយ​នឹង​ទិញដូរ​ ​បើ​លុះតែ​មាន​ស្លាក​កាន់​ជា​សំគាល់​នោះ​ទើប​ទិញដូរ​បាន​ ​ជន​ទាំងអស់​ក្នុង​ស្រុក​នោះ​ ​នឹង​ព្យាយាម​ស្វែងរក​អាហារ​បាន​ដោយ​កម្រ​ក្រៃពេក​ ​សូម​ទ្រង់ព្រះ​មេត្តា​ ​ប្រោស​ ​ផ្ទៃ​ខាងក្រោម​នៃ​ផែនដី​នេះ​ ​មានឱជារស​ផ្អែម​ដូច​ទឹកឃ្មុំ​ ​ដែល​ស្អាត​បរិសុទ្ធ​ឥត​លាយ​ច្រឡំ​ដោយ​មេឃ្មុំ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​ចង់​ប្រែត្រឡប់​ផែនដី​នេះ​ឲ្យ​ផ្ងារ​ឡើង​ ​ដើម្បីនឹង​ឲ្យ​ភិក្ខុ​ទាំងឡាយ​ឆាន់​នូវ​ឱជារស​ ​ដែល​កើតឡើង​អំពី​ស្រទាប់​នៃ​ផែនដី​នោះ​។​ ​

ថយ | ទំព័រទី ២០ | បន្ទាប់