បុគ្គល​នោះ​ ​មុន​ក្តី​ ​ក្រោយ​ក្តី​ ​អំពី​កំណត់​នោះ​ ​ភិក្ខុ​អ្នកប្រើ​ដើម​ ​មិន​ត្រូវអាបត្តិ​ទេ​ ​ឯ​អ្នកសម្លាប់​ត្រូវអាបត្តិ​បារាជិក​។​ ​ដែល​ហៅថា​ ​ធ្វើ​និមិត្តកម្ម​ ​(​នោះ​)​ ​គឺ​ភិក្ខុ​ធ្វើ​និមិត្តសញ្ញា​ដូច្នេះ​ថា​ ​បើ់​ខ្ញុំ​ប៉ប្រិចភ្នែក​ក្តី​ ​ញាក់ចិញ្ចើម​ក្តី​ ​ងក់ក្បាល​ក្តី​ ​លោក​ចូរ​ផ្តាច់​បង់ជីវិត​បុគ្គល​នោះ​ ​តាម​និមិត្តសញ្ញា​នោះ​ចុះ​ ​(​ធ្វើ​និមិត្តសញ្ញា​ប៉ុណ្ណេះ​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​(​បើ​)​ ​ភិក្ខុ​អ្នកទទួល​បង្គាប់​ទៅ​ផ្តាច់​បង់ជីវិត​បុគ្គល​នោះ​តាម​និមិត្តសញ្ញា​នោះ​ ​ត្រូវអាបត្តិ​បារាជិក​ទាំងពីរ​រូប​។​ ​(​បើ​)​ ​ភិក្ខុ​អ្នកទទួល​បង្គាប់​ទៅ​ផ្តាច់​បង់ជីវិត​បុគ្គល​នោះ​ ​មុន​ ​ឬ​ក្រោយ​និមិត្តសញ្ញា​នោះ​ ​ភិក្ខុ​អ្នកប្រើ​ខាងដើម​ ​មិន​ត្រូវអាបត្តិ​ឡើយ​ ​ឯ​អ្នកសម្លាប់​ត្រូវអាបត្តិ​បារាជិក​។​ ​
 [​២០៣​]​ ​ភិក្ខុ​មិន​ក្លែង១​ ​ភិក្ខុ​មិនដឹង១​ ​ភិក្ខុ​មិន​ប្រាថ្នា​ឲ្យ​ស្លាប់១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​មានចិត្ត​រវើរវាយ១​ ​ភិក្ខុ​មាន​វេទនា​គ្រប​សង្កត់១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​ ​(​ភិក្ខុ​ទាំងនេះ​)​ ​មិន​ត្រូវអាបត្តិ​ទេ​។​ ​

​ចប់​ ​បឋម​ភាណវារ​ក្នុង​មនុស្ស​វិគ្គហ​បារាជិក​។​ ​


​(​មាតិកានុក្រម​ ​គឺ​បញ្ជីរឿង​តាមលំដាប់​ហូរហែ​ដែល​នឹង​សំដែង​តទៅ​ ​ដូច​មាន​ខាងក្រោម​នេះ​)​ ​
​[​២០៤​]​ ​រឿង​ភិក្ខុ​ពណ៌នា​សេចក្តី​ស្លាប់​ ​រឿង​ភិក្ខុ​អង្គុយ​សង្កត់​ក្មេង​ ​រឿង​អង្រែ​និង​ត្បាល់​ ​រឿង​បិតា​ ​និង​បុត្រ​បួស​ឯ​ចាស់​
ថយ | ទំព័រទី ២៥៦ | បន្ទាប់