ភិក្ខុ​បាប​នោះ​បាន​បរិសទ្យ១រយ​ ​ឬ១ពាន់​ចោមរោម​ជាគ្នា​ហើយ​ ​ក៏​ត្រេច​ទៅកាន់​ចារិក​ ​ក្នុង​ស្រុក​និគម​រាជធានី​ ​បាន​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​ដែល​ពួក​គ្រហស្ថ​ក្តី​ ​បព្វជិត​ក្តី​ ​ធ្វើ​សក្ការ​គោរព​រាប់អាន​បូជា​កោតក្រែង​។​ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ​ភិក្ខុ​នេះ​ហៅថា​ ​មហាចោរ​ទី១​ ​ដែល​មាន​ប្រាកដ​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដទៃ​មានត​ទៅទៀត​ ​ក្នុង​សាសនា​នេះ​ ​មាន​ភិក្ខុ​បាប​ខ្លះ​រៀនសូត្រ​ធម្មវិន័យ​ដែល​តថាគត​បាន​សំដែង​ហើយ​ ​ដុត​កំ​ដៅ​ខ្លួនឯង​ចោល​(​១​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ហៅថា​ ​មហាចោរ​ទី២​ ​ដែល​មាន​ប្រាកដ​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដទៃ​មានត​ទៅទៀត​ ​ក្នុង​សាសនា​នេះ​ ​មាន​ភិក្ខុ​បាប​ខ្លះ​ពោល​ចោទ​ភិក្ខុ​ដែល​ប្រព្រឹត្ត​ធម៌​ប្រសើរ​ដ៏​ស្អាត​ ​ដែល​កំពុង​ប្រព្រឹត្ត​ធម៌​ប្រសើរ​ដ៏​បរិសុទ្ធ​ ​ចោទ​ដោយ​ការប្រព្រឹត្ត​មិន​ប្រសើរ​(​២​)​ ​រក​មូល​គ្មាន​(​៣​)​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ហៅថា​ ​មហាចោរ​
(​១​)​ ​ក្នុង​អដ្ឋកថា​ ​អធិប្បាយ​ថា​ ​ភិក្ខុ​ដែល​ចេះ​ប្រៀបធៀប​បាលី​ ​និង​អដ្ឋកថា​ ​ក្នុង​កណ្តាល​បរិសទ្យ​ ​ហើយ​ប្រសប់​ធ្វើ​សំឡេង​ទេសនា​ផ្លូវ​ព្រះ​សូត្រ​ឲ្យ​យ៉ាង​ពីរោះ​ ​កាលបើ​ចប់​ធម៌​ហើយ​ ​មាន​គេ​សួរ​ថា​ ​លោកម្ចាស់​រៀន​ពី​លោកគ្រូ​អាចារ្យ​ណាម​ក​ ​ភិក្ខុ​នោះ​ក៏​លាក់​មិន​ប្រាប់​នាម​គ្រូអាចារ្យ​ ​ឆ្លើយ​ថា​ ​អាត្មា​គ្មាន​គ្រូអាចារ្យ​ណា​អាច​នឹង​បង្រៀន​បានទេ​ ​រៀន​ចេះដឹង​តែខ្លួន​ឯង​ ​យ៉ាងនេះ​ហៅថា​ ​ដុត​កំ​ដៅ​ខ្លួនឯង​ចោល​។​ ​(​២​)​ ​អដ្ឋកថា​ ​អធិប្បាយ​ថា​ ​ចោទ​ដល់ទី​មេថុនធម្ម​។​ ​(​៣​)​ ​ចោទ​ដោយ​មិនបាន​ឃើញនឹងភ្នែក​ ​មិនបាន​ឮ​នឹង​ត្រចៀក​ ​ឬមិន​បាន​រង្កៀស​ក្នុងចិត្ត​។​
ថយ | ទំព័រទី ២៩៤ | បន្ទាប់