ត្រង់​ពាក្យ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​មិនដឹង​យ៉ាងនេះ​ ​ហើយ​ពោល​ថា​ដឹង​ ​ខ្ញុំ​មិនបាន​ឃើញ​យ៉ាងនេះ​ ​ហើយ​ពោល​ថា​បានឃើញ​ ​សេចក្តី​ថា​ ​ខ្ញុំ​មិនបាន​ដឹង​ធម៌​នេះ​ទេ​ ​ខ្ញុំ​មិនបាន​ឃើញ​ធម៌​នេះ​ទេ​ ​ធម៌​នេះ​ ​ខ្ញុំ​គ្មាន​ទេ​ ​ខ្ញុំ​នឹង​បានឃើញ​ច្បាស់​ក្នុង​ធម៌​នេះ​ក៏ទេ​។​ ​ត្រង់​ពាក្យ​ថា​ ​ខ្ញុំ​ពោល​កុហក​សោះ​ទេ​ ​សេចក្តី​ថា​ ​ខ្ញុំ​ពោល​សោះ​ទទេ​ ​ខ្ញុំ​ពោល​កុហក​ទេ​ ​ខ្ញុំ​ពោល​មិន​ពិត​ទេ​ ​ខ្ញុំ​ពោល​មិន​ប្រាកដ​ទេ​ ​ខ្ញុំ​បាន​ជា​ជ្រុល​ពោល​ ​មក​ពី​ហេតុ​មិនដឹង​សោះ​ទេ​។​ ​ត្រង់​ពាក្យ​ថា​ ​វៀរលែងតែ​សំគាល់​ថា​ខ្លួន​បាន​ត្រាស់​ដឹង​ ​សេចក្តី​ថា​ ​លើកលែងតែ​ខ្លួន​បាន​ត្រាស់​ដឹង​មែន​។​ ​
 [​២៣៥​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​នេះ​ក្តី​ ​ពោល​ប្រៀបធៀប​នឹង​ភិក្ខុ​ដែល​មាន​ក្នុង​សិក្ខាបទ​មុន​។​ ​ត្រង់​ពាក្យ​ថា​ ​បារាជិក​ ​សេចក្តី​ថា​ ​ធម្មតា​ដើមត្នោត​ ​តែ​មានក​កំបុត​ហើយ​ ​មិន​អាច​នឹង​ដុះឡើង​ទៀត​បាន​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ភិក្ខុ​ដែល​មានប្រាថ្នា​អាក្រក់​ ​គឺ​សេចក្តី​ប្រាថ្នា​គ្រប​សង្កត់​ ​ហើយ​ពោល​អួត​ឧត្តរិមនុស្ស​ធម្ម​ ​ដែល​មិន​មាន​ ​មិនកើត​ក្នុង​ខ្លួន​ ​មិនមែន​ជា​សមណៈ​ ​មិនមែន​ជា​សក្យ​បុត្រ​ ​ក៏​មាន​ឧបមេយ្យ​ដូច្នោះឯង​ ​ព្រោះហេតុនោះ​ ​ទើប​តថាគត​ពោល​ថា​ ​ត្រូវអាបត្តិ​បារាជិក​។​ ​ត្រង់​ពាក្យ​ថា​ ​រក​សំវាស​គ្មាន​ ​ដែល​ហៅថា​ ​សំវាស​នោះ​ ​គឺ​សង្ឃកម្ម​ជាមួយគ្នា​ ​បា​តិ​មោក្ខុ​ទ្ទេស​ជាមួយគ្នា​ ​សេចក្តី​សិក្សា​ស្មើគ្នា​ ​នេះ​ហៅថា​ ​សំវាស​។​
ថយ | ទំព័រទី ៣០២ | បន្ទាប់