[​២៦៤​]​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ថា​ ​អាត្មា​បាន​ដល់ហើយ​ ​កំពុង​ដល់​ ​បាន​ដល់​នូវ​បឋមជ្ឈាន​ផង​ ​សោតាបត្តិផល​ផង​ ​បឋមជ្ឈាន​ផង​ ​សកទាគាមិផល​ផង​ ​បឋមជ្ឈាន​ផង​ ​អនាគាមិផល​ផង​ ​បឋមជ្ឈាន​ផង​ ​អរហត្តផល​ផង​ ​អាត្មា​ជា​អ្នក​បាន​ហើយ​ ​ជា​អ្នក​ស្ទាត់​ហើយ​ ​ក្នុង​បឋមជ្ឈាន​ផង​ ​អរហត្តផល​ផង​ ​បឋមជ្ឈាន​ ​និង​អរហត្តផល​ ​អាត្មា​បាន​ធ្វើឲ្យ​ច្បាស់លាស់​ហើយ​ ​ដោយ​អាការ៣យ៉ាង​ ​ត្រូវអាបត្តិ​បារាជិក​។​បេ​។​ ​
 [​២៦៥​]​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ថា​ ​អាត្មា​បាន​ចូល​ហើយ​ ​កំពុង​ចូល​ ​បាន​ចូលកាន់​បឋមជ្ឈាន​ ​ទាំង​រាគៈ​ ​អាត្មា​ក៏បាន​កំចាត់​ចេញ​ហើយ​។​បេ​។​ ​អាត្មា​បាន​ចូល​ហើយ​ ​កាន់​បឋមជ្ឈាន​។​បេ​។​ ​ទាំង​ទោសៈ​ ​អាត្មា​ក៏បាន​កំចាត់​ចេញ​ហើយ​។​បេ​។​ ​អាត្មា​បាន​ចូល​ហើយ​ ​កាន់​បឋមជ្ឈាន​។​បេ​។​ ​ទាំង​មោហៈ​ ​អាត្មា​ក៏បាន​កំចាត់​ចេញ​ហើយ​ ​បាន​ខ្ជាក់​ចោល​ហើយ​ ​បាន​ធ្វើឲ្យ​ផុត​ស្រឡះ​ហើយ​ ​បាន​បន្សាត់​ចេញ​ហើយ​ ​បាន​រលាស់ចោល​ហើយ​ ​បាន​គាស់រំលើង​ហើយ​ ​បាន​រើចោល​ហើយ​ ​ដោយ​អាការ៣យ៉ាង​ ​ត្រូវអាបត្តិ​បារាជិក​។​បេ​។​
ថយ | ទំព័រទី ៣២៣ | បន្ទាប់