ថុល្លច្ច័យ​ ​បើ​អ្នក​ស្តាប់​មិនដឹង​សេចក្តី​ច្បាស់​ទេ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ថា​ ​ភិក្ខុ​ណា​នៅក្នុង​វត្ត​របស់​អ្នក​ ​ភិក្ខុ​នោះ​បាន​ចូល​ហើយ​ ​កំពុង​ចូល​ ​បាន​ចូលកាន់​បឋមជ្ឈាន​ ​ភិក្ខុ​នោះ​ជា​អ្នក​បាន​ហើយ​ ​ជា​អ្នក​ស្ទាត់​ហើយ​ ​ក្នុង​បឋមជ្ឈាន​ ​បឋមជ្ឈាន​ ​ភិក្ខុ​អង្គ​នោះ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ​ ​ដោយ​អាការ៤​-​៥​-​៦​-​៧យ៉ាង​ ​គឺ​ ​មុននឹង​និយាយ​ ​ដឹងខ្លួន​ថា​ ​អញ​នឹង​និយាយ​កុហក១​ ​កំពុង​និយាយ​ ​ដឹងខ្លួន​ថា​ ​អញ​កំពុង​និយាយ​កុហក១​ ​លុះនិយាយរួចហើយ​ ​ក៏​ដឹងខ្លួន​ថា​ ​អញ​និយាយ​កុហក​រួចហើយ១​ ​បិទបាំង​សេចក្តី​ឃើញ១​ ​បិទបាំង​សេចក្តី​គាប់ចិត្ត១​ ​បិទបាំង​សេចក្តី​ពេញចិត្ត១​ ​បិទបាំង​សេចក្តី​ពិត​ត្រង់១​ ​បើ​អ្នក​ស្តាប់​ដឹងសេចក្តី​ច្បាស់​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​បើ​អ្នក​ស្តាប់​មិនដឹង​សេចក្តី​ច្បាស់​ទេ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ថា​ ​ភិក្ខុ​ណា​នៅក្នុង​វត្ត​របស់​អ្នក​ ​ភិក្ខុ​នោះ​បាន​ចូល​ហើយ​ ​កំពុង​ចូល​ ​បាន​ចូលកាន់​ទុតិយជ្ឈាន​ ​កាន់​តតិយជ្ឈាន​ ​កាន់​ចតុត្ថជ្ឈាន​ ​កាន់​សុញ្ញ​ត​វិមោក្ខ​ ​កាន់​អនិមិត្ត​វិមោក្ខ​
ថយ | ទំព័រទី ៣៤០ | បន្ទាប់