ទាំងនោះ​ ​ភិក្ខុ​ណា​ដែល​បាន​ឧបសម្បទា​ដោយ​ញត្តិ​ចតុត្ថកម្ម​វាចា​ ​ដ៏​សមគួរ​ដល់​ហេតុ​ដែល​មិន​មាន​វិបត្តិ​កំរើក​ ​ដោយ​សង្ឃ​ដែល​ព្រមព្រៀង​ហើយ​ ​ភិក្ខុ​នេះ​ ​តថាគត​សំដៅយក​ក្នុង​អត្ថ​នេះ​។​ ​
 [​២៧​]​ ​ត្រង់​ពាក្យ​ថា​ ​សិក្ខា​ ​សំដៅត្រង់​សិក្ខា៣គឺ​ ​អធិសីល​សិក្ខា១​ ​អធិចិត្ត​សិក្ខា១​ ​អ​ធិប្បញ្ញ​សិក្ខា១​ ​បណ្តា​សិក្ខា​ទាំង៣នោះ​ ​សិក្ខា​ណា​ដែល​ហៅថា​ ​អធិសីល​សិក្ខា​ ​សិក្ខា​នេះ​ ​តថាគត​សំដៅយក​ក្នុង​សេចក្តី​នេះ​។​ ​
 [​២៨​]​ ​ត្រង់​ពាក្យ​ថា​ ​សាជី​វៈ​ ​គឺ​សិក្ខាបទ​ណា​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​ហើយ​ ​សិក្ខាបទ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​បញ្ញត្ត​ហើយ​នុ៎ះ​ ​ហៅថា​សាជី​វៈ​ ​ភិក្ខុ​ដែល​សិក្សា​ក្នុង​សិក្ខាបទ​ ​ហៅថា​សាជី​វៈ​នោះ​ ​តថាគត​ហៅថា​ ​អ្នក​ដល់​ព្រមដោយ​សាជី​វៈ​ដោយហេតុ​នោះ​ឯង​។​ ​
 [​២៩​]​ ​ត្រង់​ពាក្យ​ថា​ ​មិន​ពោល​លាសិក្ខា​ ​មិន​ធ្វើឲ្យ​ច្បាស់​នូវ​ភាវៈ​ជា​អ្នកមាន​កំឡាំង​ថយ​ ​(​មាន​ព្រះពុទ្ធ​ភាសិត​ថា​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កិរិយា​ដែល​ភិក្ខុ​គ្រាន់តែ​ធ្វើឲ្យ​ច្បាស់​នូវ​ភាវៈ​ជា​អ្នកមាន​កំឡាំង​ថយ​ ​ប៉ុន្តែ​សិក្ខា​ហៅថា​ ​ភិក្ខុ​មិនទាន់​ពោល​លា​នៅឡើយ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​
ថយ | ទំព័រទី ៧៤ | បន្ទាប់