និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​សូម​លះបង់​អន្តេវាសិក​។​ ​និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​សូម​លះបង់​បព្វជិត​ ​ដែល​មាន​ឧបជ្ឈាយ៍​ស្មើគ្នា​។​ ​និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​សូម​លះបង់​បព្វជិត​ដែល​មាន​អាចារ្យ​ស្មើគ្នា​។​ ​និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា​ ​ខ្ញុំ​សូម​លះបង់​ភិក្ខុ​ដែល​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ជាមួយគ្នា​។​បេ​។​ ​និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា​ ​លោក​ចូរ​ចាំទុក​នូវ​ខ្ញុំ​ថា​ជា​គ្រហស្ថ​ចុះ​។​ ​និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា​ ​លោក​ចូរ​ចាំទុក​នូវ​ខ្ញុំ​ថា​ជា​ឧបាសក​ចុះ​។​ ​និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា​ ​លោក​ចូរ​ចាំទុក​នូវ​ខ្ញុំ​ថា​ជា​ញោមវត្ត​ចុះ​។​ ​និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា​ ​លោក​ចូរ​ចាំទុក​នូវ​ខ្ញុំ​ថា​ជា​សាមណេរ​ចុះ​។​ ​និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា​ ​លោក​ចូរ​ចាំទុក​នូវ​ខ្ញុំ​ថា​ជា​តិរ្ថិយ​ចុះ​។​ ​និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា​ ​លោក​ចូរ​ចាំទុក​នូវ​ខ្ញុំ​ថា​ជា​សាវក​នៃ​តិរ្ថិយ​ចុះ​។​ ​និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា​ ​លោក​ចូរ​ចាំទុក​នូវ​ខ្ញុំ​ថា​មិនមែន​ជា​សមណៈ​ទេ​ចុះ​។​ ​និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា​ ​លោក​ចូរ​ចាំទុក​នូវ​ខ្ញុំ​ថា​មិនមែន​ជា​សក្យ​បុត្រ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​ទើប​ហៅថា​ ​កិរិយា​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ភាវៈ​នៃ​ខ្លួន​ជា​បុគ្គល​មាន​កំឡាំង​ថយ​ ​ទាំង​សិក្ខា​ ​ក៏​ហៅថា​ភិក្ខុ​បាន​ពោល​លាហើយ​។​ ​ម្យ៉ាងទៀត​ ​ភិក្ខុ​អផ្សុក​ ​មិន​ត្រេកអរ​ ​ចង់​ឃ្លាតចាក​ភាពជា​សមណៈ​ ​នឿយណាយ​ ​ជិនឆ្អន់​ ​ខ្ពើមរអើម​នឹង​ភាពជា​ភិក្ខុ​ ​ពេញចិត្ត​នឹង​ភាពជា​គ្រហស្ថ​។​បេ​។​ ​ពេញចិត្ត​នឹង​ភាព​មិនមែន​ជា​សក្យ​បុត្រ​
ថយ | ទំព័រទី ៨៤ | បន្ទាប់