ការ​ចំពោះមុខ​បុគ្គល​ ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​។​ ​ចុះ​ក្នុង​បដិញ្ញាត​ក​រណៈ​នោះ​ ​មាន​កិច្ច​ដូចម្តេច​។​ ​ការ​ធ្វើ​ ​កិរិយា​ធ្វើ​ ​ការ​ចូល​ទៅ​ជិត​ ​ការ​ចូល​ទៅ​អែបនែប​ ​ការ​ទទួល​ ​និង​ការ​មិន​ឃាត់​ហាម​ ​នូវ​បដិញ្ញាត​ករណ​កម្ម​ណា​ ​នេះ​ជា​កិច្ច​ ​ក្នុង​បដិញ្ញាត​ករណ​កម្ម​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អធិករណ៍​រម្ងាប់​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​អ្នកទទួល​ ​ត្រឡប់​សើរើ​ឡើងវិញ​ ​ត្រូវ​ឧក្កោដ​នក​បាចិត្តិយៈ​។​ ​បើ​ភិក្ខុ​នោះ​បាន​ភិក្ខុ​អ្នកទទួល​យ៉ាងនេះ​ហើយ​ ​ការបាន​យ៉ាងនេះ​ ​នេះ​ជា​ការ​ស្រួល​ ​បើ​មិនបានទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ត្រូវ​ចូល​ទៅ​រក​ភិក្ខុ​ច្រើន​រូប​ ​ហើយ​ធ្វើ​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​ក្រាបសំពះ​បាទា​ភិក្ខុ​ចាស់​ទាំងឡាយ​ ​ហើយ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ ​គប្បី​ពោល​យ៉ាងនេះ​ ​នឹង​ភិក្ខុ​ទាំងនោះ​ថា​ ​បពិត្រ​លោក​ទាំងឡាយ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​ ​ត្រូវអាបត្តិ​ឈ្មោះ​នេះ​ហើយ​ ​សូម​សំដែង​អាបត្តិ​នោះ​ចេញ​។​ ​ភិក្ខុ​អ្នក​ឈ្លាស​ ​ប្រតិពល​ ​ត្រូវ​ផ្តៀង​ភិក្ខុ​ទាំងនោះ​ថា​ ​លោក​មាន​អាយុ​ទាំងឡាយ​ ​ចូរ​ស្តាប់​ខ្ញុំ​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​នេះ​នឹកឃើញ​អាបត្តិ​ ​បង្ហើប​អាបត្តិ​ ​ធ្វើ​អាបត្តិ​ឲ្យ​ងាយ​ ​សំដែង​អាបត្តិ​។​ ​បើ​កម្ម​មានកាល​ដ៏​សមគួរ​ ​ដល់​លោក​មាន​អាយុ​ទាំងឡាយ​ហើយ​ ​ខ្ញុំ​គប្បី​ទទួល​អាបត្តិ​ ​របស់​ភិក្ខុ​ឈ្មោះ​នេះ​។​ ​ភិក្ខុ​អ្នកទទួល​នោះ​
ថយ | ទំព័រទី ១១៣ | បន្ទាប់