[​១០៧​]​ ​អាប​ត្តា​ធិ​ករណ៍​ ​មិនបាច់​អាស្រ័យ​សមថៈ១​ ​គឺ​បដិញ្ញាត​ក​រណៈ​ ​គ្រាន់តែ​រម្ងាប់​ដោយ​សមថៈ​ពីរ​យ៉ាងគឺ​ ​សម្មុ​ខា​វិន័យ១​ ​តិណ​វត្ថា​រកៈ១​ ​ក៏​មាន​។​ ​ពាក្យ​ដែល​បណ្ឌិត​ ​គប្បី​ពោល​ថា​ ​ក៏​មាន​ ​ដូច្នេះ​។​ ​ពាក្យ​នោះ​ ​ដូច​សំដែង​ត្រង់​បទ​ណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បង្កហេតុ​ ​ឈ្លោះ​ទាស់ទែងគ្នា​ ​ហើយក៏​បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​និង​ព្យាយាម​ធ្វើ​ល្មើស​ ​នូវ​កិច្ច​ ​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ទីនោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​កាលបើ​យើង​ទាំងឡាយ​ ​នាំ​បង្កហេតុ​ ​ឈ្លោះ​ ​ទាស់ទែងគ្នា​ ​ហើយក៏​បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​និង​ព្យាយាម​ធ្វើ​ល្មើស​ ​នូវ​កិច្ច​ ​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​ ​បើ​យើង​ទាំងឡាយ​ ​នឹង​ញុំាង​គ្នានឹងគ្នា​ ​ឲ្យ​ធ្វើ​ដោយ​អាបត្តិ​ទាំងឡាយ​នោះ​ ​ក៏បាន​ដែរ​ ​តែ​អធិករណ៍​នោះ​ ​គប្បី​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​រឹងរូស​ ​ដើម្បី​កំណាច​ ​ដើម្បី​បំបែក​(​សង្ឃ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​អនុញ្ញាត​ ​ដើម្បីឲ្យ​រម្ងាប់​អធិករណ៍​ ​មាន​សភាព​យ៉ាងនេះ​ ​ដោយ​តិណ​វត្ថា​រកៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​អធិករណ៍​យ៉ាងនេះ​។​ ​ភិក្ខុ​ទាំងឡាយ​រាល់គ្នា​ ​ត្រូវ​ប្រជុំ​ក្នុង​ទី​ជាមួយគ្នា​ ​លុះ​ប្រជុំ​គ្នា​ហើយ​ ​ភិក្ខុ​អ្នក​ឈ្លាស​ ​ប្រតិពល​ ​ត្រូវ​ផ្តៀង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​
ថយ | ទំព័រទី ១១៦ | បន្ទាប់