កាលបើ​យើង​ទាំងឡាយ​ ​បង្កហេតុ​ ​ឈ្លោះ​ ​ទាស់ទែងគ្នា​ ​ហើយក៏​បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​និង​ព្យាយាម​ធ្វើ​ល្មើស​ ​នូវ​កិច្ច​ ​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​។​ ​បើ​យើង​ទាំងឡាយ​ ​នឹង​ញុំាង​គ្នានឹងគ្នា​ ​ឲ្យ​ធ្វើ​ដោយ​អាបត្តិ​ទាំងឡាយ​នេះ​ ​ក៏បាន​ដែរ​ ​តែ​អធិករណ៍​នោះ​ ​គប្បី​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​រឹងរូស​ ​ដើម្បី​កំណាច​ ​ដើម្បី​បំបែក​(​សង្ឃ​)​។​ ​បើ​កម្ម​មានកាល​ដ៏​សមគួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​រម្ងាប់​នូវ​អធិករណ៍​នេះ​ ​ដោយ​តិណ​វត្ថា​រកៈ​ ​វៀរលែងតែ​ ​អាបត្តិ​ ​ដែល​មានទោស​ធំ​ ​វៀរលែងតែ​អាបត្តិ​ ​ដែល​ជា​គិហិ​ប្ប​ដិ​សំយុត្ត​ចេញ​។​ ​បណ្តា​ភិក្ខុ​ទាំងឡាយ​ ​ដែល​ជា​បក្ខពួក​ជាមួយគ្នា​ ​ភិក្ខុ​អ្នក​ឈ្លាស​ ​ប្រតិពល​ ​ត្រូវ​ផ្តៀង​ពួក​របស់​ខ្លួន​ថា​ ​លោក​មាន​អាយុ​ទាំងឡាយ​ ​ចូរ​ស្តាប់​ខ្ញុំ​ ​កាល​យើង​ទាំងឡាយ​ ​នាំគ្នា​បង្កហេតុ​ ​ឈ្លោះ​ ​ទាស់ទែងគ្នា​ ​ហើយក៏​បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​និង​ព្យាយាម​ធ្វើ​ល្មើស​ ​នូវ​កិច្ច​ ​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​។​ ​ប្រសិនបើ​យើង​ទាំងឡាយ​ ​នឹង​ញុំាង​គ្នានឹងគ្នា​ ​ឲ្យ​ធ្វើ​ដោយ​អាបត្តិ​ទាំងឡាយ​នេះ​ ​ក៏បាន​ដែរ​ ​តែ​អធិករណ៍​នោះ​ ​គប្បី​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​រឹងរូស​ ​ដើម្បី​កំណាច​ ​ដើម្បី​បំបែក​(​សង្ឃ​)​។​ ​បើ​កម្ម​មានកាល​ដ៏​សមគួរ​ ​ដល់​លោក​មាន​អាយុ​ទាំងឡាយ​ហើយ​ ​ខ្ញុំ​គប្បី​សំដែង​អាបត្តិ​ ​របស់​លោក​ទាំងឡាយ​ផង​ ​អាបត្តិ​របស់​ខ្លួនខ្ញុំ​ផង​ ​ដោយ​
ថយ | ទំព័រទី ១១៧ | បន្ទាប់