តិណ​វត្ថា​រកៈ​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​លោក​មាន​អាយុ​ទាំងឡាយ​ផង​ ​ដើម្បី​ប្រយោជន៍​ ​ដល់​ខ្លួនខ្ញុំ​ផង​ ​វៀរលែងតែ​អាបត្តិ​ ​ដែល​មានទោស​ធំ​ ​វៀ​វលែង​តែ​អាបត្តិ​ ​ដែល​ជា​គិហិ​ប្ប​ដិ​សំយុត្ត​ចេញ​។​
 [​១០៨​]​ ​បណ្តា​ភិក្ខុ​ទាំងឡាយ​ ​ដែល​ជា​បក្ខពួក​ ​ជាមួយគ្នា​ម្ខាងទៀត​ ​ភិក្ខុ​អ្នក​ឈ្លាស​ ​ប្រតិពល​ ​ត្រូវ​ផ្តៀង​ពួក​របស់​ខ្លួន​ថា​ ​លោក​មាន​អាយុ​ទាំងឡាយ​ ​ចូរ​ស្តាប់​ខ្ញុំ​ ​កាលដែល​យើង​ទាំងឡាយ​ ​នាំគ្នា​បង្កហេតុ​ ​ឈ្លោះ​ ​ទាស់ទែងគ្នា​ ​ហើយ​បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​និង​ព្យាយាម​ធ្វើ​ល្មើស​ ​នូវ​កិច្ច​ ​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​។​ ​ប្រសិនបើ​យើង​ទាំងឡាយ​ ​នឹង​ញុំាង​គ្នានឹងគ្នា​ ​ឲ្យ​ធ្វើ​ដោយ​អាបត្តិ​ទាំងឡាយ​នេះ​ ​ក៏បាន​ដែរ​ ​តែ​អធិករណ៍​នោះ​ ​គប្បី​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​រឹងរូស​ ​ដើម្បី​កំណាច​ ​ដើម្បី​បំបែក​ ​(​សង្ឃ​)​។​ ​បើ​កម្ម​មានកាល​ដ៏​សមគួរ​ ​ដល់​លោក​មាន​អាយុ​ទាំងឡាយ​ហើយ​ ​ខ្ញុំ​គប្បី​សំដែង​អាបត្តិ​ ​របស់​លោក​ទាំងឡាយ​ផង​ ​អាបត្តិ​របស់​ខ្លួនខ្ញុំ​ផង​ ​ដោយ​តិណ​វត្ថា​រកៈ​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​លោក​មាន​អាយុ​ទាំងឡាយ​ផង​ ​ដើម្បី​ប្រយោជន៍​ ​ដល់​ខ្លួនខ្ញុំ​ផង​ ​វៀរលែងតែ​អាបត្តិ​ ​ដែល​មានទោស​ធំ​ ​វៀ​វលែង​តែ​អាបត្តិ​ ​ដែល​ជា​គិហិ​ប្ប​ដិ​សំយុត្ត​ចេញ​។​
ថយ | ទំព័រទី ១១៨ | បន្ទាប់