បាន​សន្មត​ព្រះ​ទព្វ​មល្ល​បុត្ត​មាន​អាយុ​ ​ឲ្យ​ជា​សេនា​សន​ប្ប​ញ្ញា​បកៈ​ផង​ ​ឲ្យ​ជា​ភត្តុទ្ទេសកៈ​ផង​ហើយ​ ​ការ​សន្មតិ​នេះ​ ​គួរ​ដល់​សង្ឃ​ ​ហេតុ​នោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​ដំណើរ​នេះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​
 ​[​៩​]​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​ដែល​សង្ឃ​បាន​សន្មត​រួចហើយ​ ​ក៏​រៀបចំ​សេនាសនៈ​ ​ដើម្បី​ភិក្ខុ​ទាំងឡាយ​ ​ដែល​សុទ្ធតែ​ជាស​ភាគៈ​នឹងគ្នា​ ​ក្នុង​ទី​ជាមួយគ្នា​ ​ពួក​ភិក្ខុ​ណា​ជា​អ្នករៀន​ព្រះ​សូត្រ​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​ក៏​រៀបចំ​សេនាសនៈ​ ​ដើម្បី​ពួក​ភិក្ខុ​នោះ​ ​ក្នុង​ទី​ជាមួយគ្នា​ ​ដោយ​គិតថា​ ​ភិក្ខុ​ទាំងនោះ​ ​នឹង​នាំគ្នា​ហាត់​សម​ព្រះ​សូត្រ​ ​ពួក​ភិក្ខុ​ណា​ ​ជា​អ្នក​ទ្រទ្រង់​វិន័យ​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ ​ក៏​រៀបចំ​សេនាសនៈ​ ​ដើម្បី​ពួក​ភិក្ខុ​ទាំងនោះ​ ​ក្នុង​ទី​ជាមួយគ្នា​ ​ដោយ​គិតថា​ ​ភិក្ខុ​ទាំងនោះ​ ​នឹង​នាំគ្នា​វិនិច្ឆ័យ​វិន័យ​ ​ពួក​ភិក្ខុ​ណា​ ​ជា​ធម្មកថិក​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ ​ក៏​រៀបចំ​សេនាសនៈ​ ​ដើម្បី​ភិក្ខុ​ទាំងនោះ​ ​ក្នុង​ទី​ជាមួយគ្នា​ ​ដោយ​គិតថា​ ​ភិក្ខុ​ទាំងនោះ​ ​នឹង​នាំគ្នា​ធ្វើ​សាកច្ឆា​ធម៌​ ​ពួក​ភិក្ខុ​ណា​ ​ជា​អ្នក​ចំរើន​ឈាន​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ ​ក៏​រៀបចំ​សេនាសនៈ​ ​ដើម្បី​ភិក្ខុ​ទាំងនោះ​ ​ក្នុង​ទី​ជាមួយគ្នា​ ​ដោយ​គិតថា​ ​ភិក្ខុ​ទាំងនោះ​ ​នឹង​មិន​បៀតបៀន​គ្នា​ទៅវិញទៅមក​ ​ពួក​ភិក្ខុ​ណា​ ​ជា​អ្នកពោល​នូវ​តិរច្ឆានកថា​ ​ច្រើនតែ​មាន​រាងកាយ​មាំមួន​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ ​ក៏​រៀបចំ​សេនាសនៈ​ ​ដើម្បី​ពួក​ភិក្ខុ​នោះ​ ​ក្នុង​ទី​ជាមួយគ្នា​
ថយ | ទំព័រទី ១២ | បន្ទាប់