ដោយ​គិតថា​ ​លោក​មាន​អាយុ​ទាំងឡាយ​នេះ​ ​នឹង​នៅ​ទាល់ភ្លឺ​ ​ដោយ​ពោល​នូវ​តិរច្ឆានកថា​នេះ​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​មកដល់​ក្នុង​វេលាវិកាល​(​១​)​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ ​ក៏​ចូលកាន់​តេជោធាតុ​ ​ហើយ​រៀបចំ​សេនាសនៈ​ ​ដើម្បី​ភិក្ខុ​ទាំងនោះ​ ​ដោយ​ពន្លឺ​នៃ​តេជោធាតុ​នោះ​ឯង​។​ ​ចួនកាល​ ​មាន​ភិក្ខុ​ទាំងឡាយ​ក្លែង​មក​ ​ក្នុង​វេលាវិកាល​ ​ដោយ​គិតថា​ ​យើង​ទាំងឡាយ​ ​នឹង​បានឃើញ​ឥទ្ធិ​ប្បា​ដិ​ហារ្យ​ ​របស់​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​ចូល​ទៅ​រក​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទព្វៈ​ ​ចូរ​លោក​រៀបចំ​សេនាសនៈ​ ​ដើម្បី​យើង​ទាំងឡាយ​។​ ​ព្រះ​ទព្វ​មល្ល​បុត្ត​ដ៏​មាន​អាយុ​ ​និយាយ​យ៉ាងនេះ​ ​នឹង​ភិក្ខុ​ទាំងនោះ​ថា​ ​លោក​ទាំងឡាយ​ដ៏​មាន​អាយុ​ ​ចង់​នៅក្នុង​ទីណា​ ​ឲ្យ​ខ្ញុំ​រៀបចំ​ក្នុង​ទីណា​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក្លែង​ចង្អុរ​ទៅ​រក​ទី​ឆ្ងាយ​ ​ដោយ​ពាក្យ​ថា​ ​ម្នាល​អាវុសោ​ទព្វៈ​ ​លោក​ចូរ​រៀបចំ​សេនាសនៈ​លើ​ភ្នំ​គិជ្ឈកូដ​ ​ដើម្បី​យើង​ទាំងឡាយ​ចុះ​។​ ​ម្នាល​អាវុសោ​ទព្វៈ​ ​លោក​ចូរ​រៀបចំ​សេនាសនៈ​ ​ជិត​ជ្រោះ​សម្រាប់​ទម្លាក់​ចោរ​ ​ដើម្បី​យើង​ទាំងឡាយ​ចុះ​។​ ​ម្នាល​អាវុសោ​ទព្វៈ​ ​លោក​ចូរ​រៀបចំ​សេនាសនៈ​ ​លើ​កាឡ​សិលា​ខាង​ភ្នំ​ឥសិគិលិ​ ​ដើម្បី​យើង​ទាំងឡាយ​ចុះ​។​ ​
​(​១​)​ ​វេលាវិកាល​ ​កន្លែង​ខ្លះ​ ​សំដៅយក​ ​ពេល​តាំង​អំពី​ថ្ងៃជ្រេ​ពី​ត្រង់​ ​ទៅ​ទល់​អរុណរះ​ ​កន្លែង​ខ្លះ​ ​សំដៅយក​ពេល​តាំងពី​ព្រលប់​ឡើង​ទៅ​ ​ដូច​ក្នុង​ទីនេះ​ ​សំដៅយក​ពេល​ព្រលប់​ឡើង​ទៅ​។​
ថយ | ទំព័រទី ១៣ | បន្ទាប់