[​១១៤​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​កាល​ងូតទឹក​ ​ក៏​នាំគ្នា​ទៅ​ងូត​ ​ក្នុង​ទី​មិន​គួរ​(​១​)​ ​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូចជា​ពួក​គ្រហស្ថ​ ​អ្នក​បរិភោគ​កាម​។​ ​ភិក្ខុ​ទាំងឡាយ​ ​បានឮ​មនុស្ស​ទាំងនោះ​ ​កំពុង​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​។​បេ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពិតមែន​ឬ​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​រួច​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​ងូតទឹក​ ​មិន​ត្រូវ​ងូត​ក្នុង​ទី​មិន​គួរ​ទេ​ ​ភិក្ខុ​ណា​ងូត​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១១៥​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​នាំគ្នា​ងូតទឹក​ ​ដោយ​ឈើ​ ​ដែលគេ​ធ្វើជា​ដៃ​គន្ធព្វ​(​២​)​ ​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​
​(​១​)​ ​ឈើ​ដែលគេ​យក​ទៅ​ចាំង​ ​ធ្វើជា​ផែនក្តារ​ ​ហើយ​ឆូត​ ​ឲ្យ​មានស្នាម​គំនូស​ ​ដូចជា​ក្រឡាចត្រង្គ​ ​ហើយ​ជីក​ដាំ​ទុក​ក្បែរ​កំពង់​សម្រាប់​ងូតទឹក​ ​ហៅថា​ ​ទី​មិន​គួរ​ ​មនុស្ស​យក​គ្រឿង​លំអ​ ​ទៅ​ដាក់​ក្នុង​ផែនក្តារ​នោះ​ហើយ​ ​ត្រដុស​កាយ​។​ ​(​២​)​ ​ឈើ​ដែលគេ​ធ្វើ​ ​ដូចជា​ដៃ​នៃ​មនុស្ស​ ​ហើយ​គេ​តម្កល់ទុក​ក្បែរ​កំពង់​សម្រាប់​ងូតទឹក​ ​មនុស្ស​ទាំងឡាយ​យក​គ្រឿង​លំអិត​ទៅ​ដាក់​គរ​នឹង​ឈើ​នោះ​ ​ហើយ​ត្រដុស​កាយ​ដោយ​ឈើ​នោះ​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ១២៦ | បន្ទាប់