បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូច​ពួក​គ្រហស្ថ​ ​អ្នក​បរិភោគ​កាម​។​ ​ភិក្ខុ​ទាំងឡាយ​ ​បានឮ​មនុស្ស​ទាំងនោះ​ ​កំពុង​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​។​បេ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏បាន​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ងូតទឹក​ ​ដោយ​ឈើ​ដែលគេ​ធ្វើជា​ដៃ​គន្ធព្វ​ទេ​ ​ភិក្ខុ​ណា​ងូត​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១១៦​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​នាំគ្នា​ងូតទឹក​ដោយ​ដុំ​លំអិត​ថ្ម​ ​ឈ្មោះ​កុរុ​វិន្ទ​កៈ​(​១​)​ ​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូច​ពួក​គ្រហស្ថ​ ​អ្នក​បរិភោគ​កាម​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ងូតទឹក​ ​ដោយ​ដុំ​លំអិត​ថ្ម​ ​ឈ្មោះ​កុរុ​វិន្ទ​កៈ​ឡើយ​ ​ភិក្ខុ​ណា​ងូត​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១១៧​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ញុំាង​គ្នានឹងគ្នា​ឲ្យ​ធ្វើ​បរិកម្ម​(​២​)​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូច​ពួក​គ្រហស្ថ​ ​អ្នក​បរិភោគ​កាម​។​បេ​។​ ​
​(​១​)​ ​គេ​យក​លំអិត​ថ្ម​ ​ឈ្មោះ​កុរុ​វិន្ទ​កៈ​ ​មក​លាយ​ច្របល់​នឹង​ល័ក្ត​ ​ហើយ​សូន​ធ្វើជា​ដុំ​ ​ហើយ​ស្រែះ​ ​ដោយ​អម្បោះ​ ​ហើយ​កាន់​របស់​នោះ​ខាងចុង​ខាងដើម​ ​ហើយ​ដុះ​កាយ​ក្នុង​វេលា​ងូតទឹក​ ​(​អដ្ឋកថា​)​ ​។​ ​(​២​)​ ​ដុស​ខ្លួន​នឹង​ខ្លួន​ ​ទៅវិញទៅមក​។​
ថយ | ទំព័រទី ១២៧ | បន្ទាប់