អ្នក​បរិភោគ​កាម​។​ ​ភិក្ខុ​ទាំងឡាយ​ ​បានឮ​មនុស្ស​ទាំងនោះ​ ​កំពុង​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​។​បេ​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ទ្រទ្រង់​គ្រឿងប្រដាប់​ត្រចៀក​។​ ​ទ្រទ្រង់​សង្វារ​។​ ​ទ្រទ្រង់​គ្រឿងប្រដាប់​ក​។​ ​ទ្រទ្រង់​គ្រឿងប្រដាប់​ចង្កេះ​។​ ​ពាក់កង​។​ ​ទ្រទ្រង់​គ្រឿងប្រដាប់​ដើមដៃ​។​ ​ទ្រទ្រង់​គ្រឿងប្រដាប់​ដៃ​។​ ​ពាក់ចិញ្ចៀន​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​រួច​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ទ្រទ្រង់​គ្រឿងប្រដាប់​ត្រចៀក​ ​មិន​ត្រូវ​ទ្រទ្រង់​សង្វារ​ ​មិន​ត្រូវ​ទ្រទ្រង់​គ្រឿងប្រដាប់​ក​ ​មិន​ត្រូវ​ទ្រទ្រង់​គ្រឿងប្រដាប់​ចង្កេះ​ ​មិន​ត្រូវ​ពាក់កង​ ​មិន​ត្រូវ​ទ្រទ្រង់​គ្រឿងប្រដាប់​ដើមដៃ​ ​មិន​ត្រូវ​ទ្រទ្រង់​គ្រឿងប្រដាប់​ដៃ​ ​មិន​ត្រូវ​ពាក់ចិញ្ចៀន​ ​ភិក្ខុ​ណា​ទ្រទ្រង់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១២៣​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទុកសក់វែង​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូច​ពួក​គ្រហស្ថ​ ​
ថយ | ទំព័រទី ១៣០ | បន្ទាប់