អ្នកបរិភោគកាម។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទុកសក់វែងទេ ភិក្ខុណាទុក ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យទុកសក់ កំណត់កាលត្រឹមពីរខែ ឬកំណត់ត្រឹមពីរធ្នាប់(១)។
[១២៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ សិតសក់ដោយស្និត។ សិតសក់ដោយក្រាស។ ជ្រងសក់ដោយក្រាស គឺដៃធ្វើជាក្រាស។ សិតសក់ដោយក្រមួន និងប្រេង។ សិតសក់ដោយប្រេង ដែលលាយដោយទឹក។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសិតសក់ដោយស្និត មិនត្រូវសិតសក់ដោយក្រាស មិនត្រូវជ្រងសក់ដោយដៃ ធ្វើជាក្រាស មិនត្រូវសិតសក់ ដោយក្រមួន និងប្រេង មិនត្រូវសិតសក់ដោយប្រេង ដែលលាយដោយទឹកទេ ភិក្ខុណាសិត ត្រូវអាបត្តិទុក្កដ។

(១) ពីរធ្នាប់ទទឹងម្រាមដៃ