អ្នក​បរិភោគ​កាម​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ទុកសក់វែង​ទេ​ ​ភិក្ខុ​ណា​ទុក​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ទុកសក់​ ​កំណត់កាល​ត្រឹម​ពីរ​ខែ​ ​ឬ​កំណត់​ត្រឹម​ពីរ​ធ្នាប់​(​១​)​។​
 [​១២៤​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​សិតសក់​ដោយ​ស្និត​។​ ​សិតសក់​ដោយ​ក្រាស​។​ ​ជ្រងសក់​ដោយ​ក្រាស​ ​គឺ​ដៃ​ធ្វើជា​ក្រាស​។​ ​សិតសក់​ដោយ​ក្រមួន​ ​និង​ប្រេង​។​ ​សិតសក់​ដោយ​ប្រេង​ ​ដែល​លាយ​ដោយ​ទឹក​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូច​ពួក​គ្រហស្ថ​ ​អ្នក​បរិភោគ​កាម​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​សិតសក់​ដោយ​ស្និត​ ​មិន​ត្រូវ​សិតសក់​ដោយ​ក្រាស​ ​មិន​ត្រូវ​ជ្រងសក់​ដោយដៃ​ ​ធ្វើជា​ក្រាស​ ​មិន​ត្រូវ​សិតសក់​ ​ដោយ​ក្រមួន​ ​និង​ប្រេង​ ​មិន​ត្រូវ​សិតសក់​ដោយ​ប្រេង​ ​ដែល​លាយ​ដោយ​ទឹក​ទេ​ ​ភិក្ខុ​ណា​សិត​ ​ត្រូវអាបត្តិ​ទុក្កដ​។​
​(​១​)​ ​ពីរ​ធ្នាប់​ទទឹង​ម្រាមដៃ​
ថយ | ទំព័រទី ១៣១ | បន្ទាប់