[​១៣១​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​រង្កៀស​ក្នុង​សរ​ភ័ញ្ញ​ ​គឺ​ការសូត្រ​ដោយ​ប្រែ​សំឡេង​(​១​)​ ​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​សូ​ត្រ​សរ​ភ័ញ្ញ​បាន​។​
 [​១៣២​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ប្រើប្រាស់​សំពត់​ ​ដែលគេ​ធ្វើ​ដោយ​រោមសត្វ​ ​មាន​រោម​ចេញ​មក​ខាងក្រៅ​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូច​ពួក​គ្រហស្ថ​ ​អ្នក​បរិភោគ​កាម​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ប្រើប្រាស់​សំពត់​ ​ដែលគេ​ធ្វើ​ដោយ​រោមសត្វ​ ​មាន​រោម​ចេញ​មក​ខាងក្រៅ​ទេ​ ​ភិក្ខុ​ណា​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១៣៣​]​ ​សម័យ​នោះ​ឯង​ ​ក្នុង​សួន​របស់​ព្រះរាជា​ ​ទ្រង់ព្រះ​នាម​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​មាន​ស្វាយ​ផ្លែ​ជាច្រើន​។​ ​ព្រះរាជា​ ​ទ្រង់ព្រះ​នាម​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ទ្រង់​បវារណា​ថា​ ​សូម​លោកម្ចាស់​ទាំងឡាយ​ ​និមន្ត​ឆាន់​ផ្លែស្វាយ​ ​តាម​សប្បាយ​ចុះ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​នាំគ្នា​បេះ​ផ្លែ​ស្វាយ​ខ្ចី​ៗ​ឆាន់​។​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​វត្ថុ​សម្រាប់​សូ​ត្រ​សរ​ភ័ញ្ញ​ ​មាន៣២យ៉ាង​ ​មាន​គ​រង្គ​វត្ត​ ​ទោ​ហក​វត្ត​ ​និង​គ​លិ​ត​វត្ត​ជាដើម​។​ ​ភិក្ខុ​ពេញចិត្ត​ ​ចង់​សូត្រ​ដោយ​វត្ត​បែប​ណា​ក៏បាន​ ​ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ ​កុំ​ធ្វើ​បទ​នឹង​ព្យញ្ជនៈ​ឲ្យ​ខូច​ ​ត្រូវ​សូត្រ​ដោយ​ន័យ​ ​ជាច​តុ​រស្ស​ ​សមគួរ​តាម​សណ្តាប់​ធ្នាប់​របស់​សមណៈ​។​
ថយ | ទំព័រទី ១៣៦ | បន្ទាប់