ព្រះ​បិ​ណ្ឌោ​លភារ​ទ្វា​ជៈ​មាន​អាយុ​ ​ជា​ព្រះអរហន្ត​ ​ទាំង​មាន​ឫទ្ធិ​ផង​។​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​ជា​ព្រះអរហន្ត​ ​ទាំង​មាន​ឫទ្ធិ​ផង​ដែរ​។​ ​គ្រានោះ​ ​ព្រះ​បិ​ណ្ឌោ​លភារ​ទ្វា​ជៈ​មាន​អាយុ​ ​និយាយ​នឹង​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​មោគ្គល្លាន​ ​ចូរ​លោកនិមន្ត​ទៅ​ដាក់​យក​បាត្រ​នុ៎ះ​មក​ ​បាត្រ​នុ៎ះ​ ​ជា​បាត្រ​របស់​លោក​ហើយ​។​ ​ឯ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​ក៏​និយាយទៅ​នឹង​ព្រះ​បិ​ណ្ឌោ​លភារ​ទ្វា​ជៈ​មាន​អាយុ​ ​យ៉ាងនេះ​វិញ​ថា​ ​ម្នាល​អាវុសោ​ភារ​ទ្វា​ជៈ​ ​ចូរ​លោកនិមន្ត​ទៅ​ដាក់​យក​បាត្រ​នុ៎ះ​មក​ ​បាត្រ​នុ៎ះ​ ​ជា​បាត្រ​របស់​លោក​ហើយ​។​ ​លំដាប់នោះ​ ​ព្រះ​បិ​ណ្ឌោ​លភារ​ទ្វា​ជៈ​មាន​អាយុ​ ​ក៏​ហោះ​ទៅ​ឯអាកាស​ ​កាន់​យក​បាត្រ​នោះ​ ​ហើយ​ហោះ​ក្រឡឹង​ក្រុង​រាជគ្រឹះ​បី​ជុំ​។​
ថយ | ទំព័រទី ១៤៤ | បន្ទាប់