[​១៤២​]​ ​សម័យ​នោះ​ឯង​ ​រាជ​គហ​សេដ្ឋី​ ​ព្រមទាំង​កូន​ ​និង​ប្រពន្ធ​ ​ឈរ​នៅ​ទី​ផ្ទះ​របស់​ខ្លួន​ ​ផ្គង​អញ្ជលី​នមស្ការ​និយាយ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​ព្រះ​ភារ​ទ្វា​ជៈ​ជា​ម្ចាស់​ ​មក​ប្រតិស្ឋាន​ ​ក្នុង​ផ្ទះ​របស់​យើង​ឯនេះ​។​ ​លំដាប់នោះ​ ​ព្រះ​បិ​ណ្ឌោ​លភារ​ទ្វា​ជៈ​មាន​អាយុ​ ​ក៏​មក​ប្រតិស្ឋាន​ ​ក្នុង​ទី​ផ្ទះ​របស់​រាជ​គហ​សេដ្ឋី​។​ ​លំដាប់នោះ​ ​រាជ​គហ​សេដ្ឋី​ ​ទទួល​បាត្រ​ ​អំពី​ព្រះហស្ត​ព្រះ​បិ​ណ្ឌោ​លភារ​ទ្វា​ជៈ​មាន​អាយុ​ ​ហើយ​ដាក់​ខាទ​នីយៈ​ ​ដែល​មាន​ថ្លៃ​ច្រើន​ឲ្យ​ពេញ​ ​រួច​ប្រគេន​ដល់​ព្រះ​បិ​ណ្ឌោ​លភារ​ទ្វា​ជៈ​មាន​អាយុ​។​ ​ឯ​ព្រះ​បិ​ណ្ឌោ​លភារ​ទ្វា​ជៈ​មាន​អាយុ​ ​ក៏​ទទួលយក​បាត្រ​នោះ​ ​ហើយ​ដើរទៅ​កាន់​អារាម​។​ ​មនុស្ស​ទាំងឡាយ​ ​បានឮ​ច្បាស់​ថា​ ​ឥឡូវ​ ​បាត្រ​របស់​រាជ​គហ​សេដ្ឋី​ ​ព្រះ​បិ​ណ្ឌោ​លភារ​ទ្វា​ជៈ​ជា​ម្ចាស់​ ​បាន​ដាក់​យក​ទៅ​ហើយ​។​ ​មនុស្ស​ទាំងនោះ​ ​ក៏​ហ៊ោ​ ​កញ្ជ្រៀវ​ ​ដើរទៅ​តា​មក្រោយៗ​ព្រះ​បិ​ណ្ឌោ​លភារ​ទ្វា​ជៈ​មាន​អាយុ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បានឮ​សំឡេង​ហ៊ោកញ្ជ្រៀវ​ ​លុះ​ឮ​ហើយ​ ​ទ្រង់​ត្រាស់​ហៅ​ព្រះ​អានន្ទ​មាន​អាយុ​មក​សួរ​ថា​ ​ម្នាល​អានន្ទ​ ​សំឡេង​ហ៊ោ​ក
ថយ | ទំព័រទី ១៤៥ | បន្ទាប់