ទៅ ក៏លំបាក។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជណ្តើរ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ភិក្ខុទាំងឡាយនាំគ្នាឡើងទៅ ក៏ធ្លាក់ចុះមកវិញ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបង្កាន់ដៃ។
[១៩២] សម័យនោះឯង ពួកភិក្ខុកំពុងចង្ក្រម លើទីចង្ក្រម ក៏ធ្លាក់ចុះមក។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបង្កាន់ដៃ(១) ក្នុងទីចង្ក្រម។
[១៩៣] សម័យនោះឯង ភិក្ខុទាំងឡាយកំពុងចង្ក្រមក្នុងទីវាល ក៏លំបាកដោយត្រជាក់ខ្លះ ក្តៅខ្លះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតរោងចង្រ្កម។ កំទេចស្មៅក៏ជ្រុះមក ក្នុងរោងចង្រ្កម។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ហើយបូកទាំងខាងក្នុង ខាងក្រៅ ធ្វើឲ្យមានពណ៌ស ពណ៌ខ្មៅ បរិកម្មដោយរង់ ក្បាច់ភ្ញីផ្កា ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់៥ ស្នួរចីវរ និងខ្សែស្បៀង។

(១) វត្ថុដែលបោះរាំងទីចង្ក្រម បង្ការកុំឲ្យធ្លាក់ ហៅថាបង្កាន់ដៃ ស្រុកខ្លះហៅថា ដែរបៃក៏មាន