[​២១៩​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ឆាន់​ ​(​ភោជន​)​ ​ក្នុង​ភាជន៍​ជាមួយគ្នា​ខ្លះ​។​ ​ផឹកទឹក​ក្នុង​ផ្តិល​ជាមួយគ្នា​ខ្លះ​។​ ​ដេក​លើ​គ្រែ​ ​ជាមួយគ្នា​ខ្លះ​។​ ​ដេក​លើ​កម្រាល​ជាមួយគ្នា​ខ្លះ​។​ ​ដេក​ដណ្តប់​ជាមួយគ្នា​ខ្លះ​។​ ​ដេក​លើ​កម្រាល​ ​និង​ដណ្តប់​ជាមួយគ្នា​ខ្លះ​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូច​ពួក​គ្រហស្ថ​ ​អ្នក​បរិភោគ​កាម​។​បេ​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ឆាន់​ ​(​ភោជន​)​ ​រួម​ភាជន៍​ជាមួយគ្នា​ ​មិន​ត្រូវ​ផឹកទឹក​រួម​ផ្តិល​ជាមួយគ្នា​ ​មិន​ត្រូវ​ដេក​លើ​គ្រែ​ជាមួយគ្នា​ ​មិន​ត្រូវ​ដេក​លើ​កម្រាល​ជាមួយគ្នា​ ​មិន​ត្រូវ​ដេក​ដណ្តប់​ជាមួយគ្នា​ ​មិន​ត្រូវ​ដេក​លើ​កម្រាល​ ​និង​ដណ្តប់​ជាមួយគ្នា​ទេ​ ​ភិក្ខុ​ណា​ដេក​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២២០​]​ ​សម័យ​នោះ​ឯង​ ​វ​ឌ្ឍ​លិ​ច្ឆ​វិ​ ​ជា​សំឡាញ់​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​។​ ​លំដាប់នោះ​ ​វ​ឌ្ឍ​លិ​ច្ឆ​វិ​ ​ចូល​ទៅ​រក​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយទៅ​នឹង​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ថា​
ថយ | ទំព័រទី ១៨៥ | បន្ទាប់