[​២២២​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​សង្ឃ​ត្រូវ​ផ្កាប់​បា​ត្រ​ដល់​វ​ឌ្ឍ​លិ​ច្ឆ​វិ​ ​គឺ​ធ្វើ​មិន​ឲ្យ​សង្ឃ​សេពគប់​រក​។​
 [​២២៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​ផ្កាប់​បាត្រ​ ​ដល់​ឧបាសក​ប្រកបដោយ​អង្គ៨ប្រការ​ ​គឺ​ឧបាសក​ព្យាយាម​ ​ដើម្បីនឹង​មិន​ឲ្យ​ភិក្ខុ​ទាំងឡាយ​បានលាភ១​ ​ព្យាយាម​ ​ដើម្បីនឹង​មិន​ឲ្យ​ភិក្ខុ​ទាំងឡាយ​បាន​ប្រយោជន៍១​ ​ព្យាយាម​ ​ដើម្បី​មិន​ឲ្យ​ភិក្ខុ​ទាំងឡាយ​បាន​ទីលំនៅ១​ ​ជេរប្រទេច​ពួក​ភិក្ខុ១​ ​បំបែកពួក​ភិក្ខុ​ឲ្យ​បែក​ចាក​ពួក​ភិក្ខុ១​ ​ពោល​តិះដៀល​ព្រះពុទ្ធ១​ ​ពោល​តិះដៀល​ព្រះធម៌១​ ​ពោល​តិះដៀល​ព្រះសង្ឃ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ផ្កាប់​បាត្រ​ ​ដល់​ឧបាសក​ ​ដែល​ប្រកបដោយ​អង្គ៨ប្រការ​នេះឯង​។​
 [​២២៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​ផ្កាប់​បាត្រ​យ៉ាងនេះ​។​ ​ភិក្ខុ​ដែល​ឈ្លាស​ ​ប្រតិពល​ ​គប្បី​ផ្តៀង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​(​ដ្បិត​)​ ​វ​ឌ្ឍ​លិ​ច្ឆ​វិ​ ​(​ឧបាសក​)​ ​ចោទ​ព្រះ​ទព្វ​មល្ល​បុត្រ​មាន​អាយុ​ ​ដោយ​សីលវិបត្តិ​ ​មិន​មាន​មូល​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​
ថយ | ទំព័រទី ១៨៩ | បន្ទាប់