សង្ឃ​ត្រូវ​ផ្កាប់​បាត្រ​ ​ដល់​វ​ឌ្ឍ​លិ​ច្ឆ​វិ​ ​គឺ​ធ្វើ​វ​ឌ្ឍ​លិ​ច្ឆ​វិ​ ​មិន​ឲ្យ​សង្ឃ​រាប់អាន​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​វ​ឌ្ឍ​លិ​ច្ឆ​វិ​ ​ចោទ​ព្រះ​ទព្វ​មល្ល​បុត្រ​ដ៏​មាន​អាយុ​ ​ដោយ​សីលវិបត្តិ​ ​មិន​មាន​មូល​។​ ​សង្ឃ​ផ្កាប់​បាត្រ​ ​ដល់​វ​ឌ្ឍ​លិ​ច្ឆ​វិ​ ​គឺ​ធ្វើ​វ​ឌ្ឍ​លិ​ច្ឆ​វិ​ ​មិន​ឲ្យ​សង្ឃ​រាប់អាន​។​ ​ការ​ផ្កាប់​បាត្រ​ ​ដល់​វ​ឌ្ឍ​លិ​ច្ឆ​វិ​ ​គឺ​ធ្វើ​វ​ឌ្ឍ​លិ​ច្ឆ​វិ​ ​មិន​ឲ្យ​សង្ឃ​រាប់អាន​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ទេ​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​និយាយឡើង​។​ ​សង្ឃ​បាន​ផ្កាប់​បាត្រ​ ​ដល់​វ​ឌ្ឍ​លិ​ច្ឆ​វិ​ ​គឺ​ធ្វើ​វ​ឌ្ឍ​លិ​ច្ឆ​វិ​ ​មិន​ឲ្យ​សង្ឃ​រាប់អាន​ហើយ​ ​ការ​ផ្កាប់​បាត្រ​នេះ​ ​គួរ​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​រឿង​នេះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​
 [​២២៥​]​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​កាន់​យក​បាត្រ​ ​និង​ចីវរ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅ​កាន់​ផ្ទះ​វ​ឌ្ឍ​លិ​ច្ឆ​វិ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​នឹង​វ​ឌ្ឍ​លិ​ច្ឆ​វិ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​វ​ឌ្ឍៈ​ ​សង្ឃ​បាន​ផ្កាប់​បាត្រ​ ​ដល់​អ្នក​ហើយ​ ​ខ្លួន​អ្នក​ ​សង្ឃ​លែង​រាប់អាន​ហើយ​។​ ​ឯ​វ​ឌ្ឍ​លិ​ច្ឆ​វិ​ ​
ថយ | ទំព័រទី ១៩០ | បន្ទាប់