រលាស់ខ្លួន​ចេញ​ចាក​ទោស​ ​មក​សូមឲ្យ​សង្ឃ​ផ្ងារ​បាត្រ​ឡើងវិញ​។​ ​សង្ឃ​ក៏​ផ្ងារ​បាត្រ​ ​ដល់​វ​ឌ្ឍ​លិ​ច្ឆ​វិ​ ​គឺ​ធ្វើឲ្យ​សង្ឃ​រាប់អាន​ឡើងវិញ​។​ ​ការ​ផ្ងារ​បាត្រ​ ​ដល់​វ​ឌ្ឍ​លិ​ច្ឆ​វិ​ ​គឺ​ធ្វើឲ្យ​សង្ឃ​រាប់អាន​ឡើងវិញ​ ​គួរ​ដល់​លោក​មាន​អាយុ​អង្គ​ណា​ ​លោក​មាន​អាយុ​អង្គ​នោះ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ដល់​លោក​មាន​អាយុ​អង្គ​ណា​ ​លោក​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​និយាយឡើង​។​ ​សង្ឃ​បាន​ផ្ងារ​បាត្រ​ ​ដល់​វ​ឌ្ឍ​លិ​ច្ឆ​វិ​ ​គឺ​ធ្វើឲ្យ​សង្ឃ​រាប់រក​វិញ​ហើយ​ ​ការ​ផ្ងារ​បាត្រ​នោះ​ ​គួរ​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​សេចក្តី​នេះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​
 [​២២៩​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ក្រុង​វេសាលី​ ​គួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ ​ហើយ​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​ចារិក​ ​ក្នុង​ភ​គ្គ​ជនបទ​ ​យាង​ទៅតាម​លំដាប់​ ​ក៏បាន​ទៅ​ដល់​ភ​គ្គ​ជនបទ​នោះ​។​ ​ឮថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ភេ​សក​ឡា​វ័ន​(​១​)​ ​ជាទី​ឲ្យ​អភ័យ​ ​ដល់​សត្វ​ម្រឹគ​ ​ទៀប​ក្រុង​សុំ​សុ​មារ​គិ​រៈ​ ​ក្នុង​ភ​គ្គ​ជនបទ​នោះ​។​
 [​២៣០​]​ ​សម័យ​នោះ​ឯង​ ​ពោធិ​រាជកុមារ​ ​ចាត់ការ​កសាង​ប្រាសាទ​ ​ឈ្មោះ​កោ​កនុទ​(​២​)​ ​ទើបតែនឹង​ហើយ​ថ្មី​ៗ​ ​ដែល​សមណៈ​ ​និង​ព្រាហ្មណ៍​ ​
​(​១​)​ ​ព្រៃឈើ​ហិង្គុ​ ​ឬ​ព្រៃ​នៃ​យក្ខិនី​ ​ឈ្មោះ​ភេ​សក​ឡា​ ​នៅ​រក្សា​គ្រប់គ្រង​។​ ​(​២​)​ ​បាន​ជា​ឈ្មោះថា​ ​កោ​កនុទ​ ​ព្រោះ​ប្រាសាទ​នោះ​ ​មានការ​រចនា​ ​មាន​លំអ​ដូច​ផ្កាឈូក​ក្រហម​។​
ថយ | ទំព័រទី ១៩៤ | បន្ទាប់