[​២៦៣​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​ ​កើត​ដំបៅ​ត្រង់​ក្បាល​។​ ​ភិក្ខុ​នោះ​ ​មិន​អាច​នឹង​កោរសក់​ ​ដោយ​កាំបិតកោរ​បាន​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​បើ​)​ ​មាន​អាពាធ​ជាហេតុ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ ​ឲ្យ​គេ​កាត់សក់​ដោយ​កន្ត្រៃ​បាន​។​
 [​២៦៤​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​ទុក​រោម​ច្រមុះ​វែង​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូច​បិសាច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ទុក​រោម​ច្រមុះ​ឲ្យ​វែង​ទេ​ ​ភិក្ខុ​ណា​ទុក​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​[​២៦៥​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​ឲ្យ​គេ​ដក​រោម​ច្រមុះ​ ​ដោយ​ដុំ​ក្រួស​ខ្លះ​ ​ដោយ​ក្រមួនឃ្មុំ​ខ្លះ​។​ ​ច្រមុះ​ក៏​ឈឺចាប់​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​សណ្ឌាស​។​
ថយ | ទំព័រទី ២១៧ | បន្ទាប់