តថាគត​អនុញ្ញាត​ចង្កៀល​អាចម៍ត្រចៀក​ ​ដែល​ធ្វើ​ដោយ​ឆ្អឹង​ ​ភ្លុក​ ​ស្នែង​ ​បបុស​ ​ឫស្សី​ ​ឈើ​ ​ជ័រឈើ​ ​ផ្លែឈើ​ ​លោហជាតិ​ ​គូថ​ស័ង្ខ​។​
 [​២៦៩​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​សន្សំទុក​ដាក់គ្រឿង​លោហជាតិ​ ​និង​សំរិទ្ធ​ជាច្រើន​។​ ​មនុស្ស​ទាំងឡាយ​ ​ដើរទៅ​កាន់​វិហារ​ចារិក​ ​ឃើញ​ហើយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​មិនសមបើ​ពួក​សមណ​សក្យបុត្តិយ៍​ ​សន្សំទុក​ដាក់គ្រឿង​លោហជាតិ​ ​និង​គ្រឿង​សំរិទ្ធ​ ​ដូច​ពួក​អ្នក​ជួញ​សំរិទ្ធ​សោះ​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​សន្សំទុក​ដាក់គ្រឿង​លោហជាតិ​ ​និង​សំរិទ្ធ​ទេ​ ​ភិក្ខុ​ណា​សន្សំទុក​ដាក់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២៧០​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​រង្កៀស​នឹង​កិច្ច​សព្វបើ​គ្រាន់តែ​ចង​បំពង់​ថ្នាំ​ភ្នែក​ខ្លះ​ ​(​គឺ​ចង​ចង្កំ​)​ ​ចង្កឹះ​បំពង់​ថ្នាំ​ភ្នែក​ខ្លះ​ ​ចង្កៀល​អាចម៍ត្រចៀក​ខ្លះ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ត្រឹមតែ​ការ​ចង​បំពង់​ថ្នាំ​ភ្នែក​ ​ចង្កឹះ​បំពង់​ថ្នាំ​ភ្នែក​ ​ចង្កៀល​អាចម៍ត្រចៀក​បាន​។
ថយ | ទំព័រទី ២១៩ | បន្ទាប់