[​២៧១​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​អង្គុយ​ត្របោម​ក្បាលជង្គង់​ទាំង​សង្ឃាដិ​។​ ​ផ្នត់​សង្ឃាដិ​ក៏​ទក់​ខូច​អស់​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​អង្គុយ​ត្របោម​ក្បាលជង្គង់​ទាំង​សង្ឃាដិ​ទេ​ ​ភិក្ខុ​ណា​អង្គុយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២៧២​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​មាន​ជម្ងឺ​។​ ​ភិក្ខុ​នោះ​ ​តែ​វៀរលែង​សំពត់​អាយោគ​ចេញ​ ​ក៏​មិនបាន​សេចក្តី​សប្បាយ​កាយ​។​បេ​។​ ​ទើប​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​សំពត់​អាយោគ​។​ ​ទើប​ភិក្ខុ​ទាំងឡាយ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​សំពត់​អាយោគ​ ​យើង​រាល់គ្នា​ ​គប្បី​ដឹង​ដូចម្តេច​ហ្ន៎​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ក្តារ​មូរ​ ​ធ្មេញឈើ​ ​ខ្សែ​សម្រាប់​រឹត​ ​ចន្ទាល់​ ​និង​ប្រដាប់​តម្បាញ​ទាំងអស់​។​
 [​២៧៣​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​ ​មិន​មាន​កាយ​ពន្ធ​ ​គឺ​វត្ថពន្ធ​ចង្កេះ​ ​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ស្រុក​។​ ​ស្បង់​របស់​ភិក្ខុ​នោះ​ ​របូត​ចុះ​ក្នុង​ច្រក​ផ្លូវ​។​ ​
ថយ | ទំព័រទី ២២០ | បន្ទាប់