មនុស្ស​ទាំងឡាយ​ ​ឃើញ​ហើយ​ ​ក៏​ស្រែក​ហ៊ោ​ឡើង​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​អៀនខ្មាស​។​ ​ទើប​ភិក្ខុ​នោះ​ ​ទៅកាន់​អារាម​ ​ប្រាប់​ដំណើរ​នុ៎ះ​ ​ដល់​ពួក​ភិក្ខុ​ផងគ្នា​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​មាន​កាយ​ពន្ធ​(​១​)​ ​មិន​ត្រូវ​ចូល​ទៅកាន់​ស្រុក​ទេ​ ​ភិក្ខុ​ណា​ចូល​ទៅ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​កាយ​ពន្ធ​។​
 [​២៧៤​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ប្រើប្រាស់​កាយ​ពន្ធ​ខ្ពស់​ ​និង​ទាប​ ​(​មិន​រាបសា​)​ ​គឺ​កាយ​ពន្ធ​មាន​ខ្សែ​ច្រើន​ ​កាយ​ពន្ធ​មាន​សណ្ឋាន​ដូច​ក្បាល​ពស់​ទឹក​ ​កាយ​ពន្ធ​មាន​សណ្ឋាន​ដូច​ខ្សែរឹត​សំភោរ​ ​និង​កាយ​ពន្ធ​ ​មាន​សណ្ឋាន​ដូច​សង្វារ​។​ ​មនុស្ស​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូច​ពួក​គ្រហស្ថ​ ​អ្នក​បរិភោគ​កាម​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ប្រើប្រាស់​កាយ​ពន្ធ​ខ្ពស់​ ​និង​ទាប​ ​(​មិន​រាបសា​)​ ​គឺ​កាយ​ពន្ធ​មាន​ខ្សែ​ច្រើន​ ​កាយ​ពន្ធ​មាន​សណ្ឋាន​
​(​១​)​ ​ក្នុង​អដ្ឋកថា​ ​ពន្យល់​ថា​ ​បើ​ភ្លេច​ ​មិនបាន​ក្រវាត់​កាយ​ពន្ធ​ដើរចេញ​ ​(​ពី​វត្ត​)​ ​ទៅ​ ​លុះ​នឹកឃើញ​ត្រឹមណា​ ​ត្រូវ​ក្រវាត់​ត្រឹមណោះ​ ​(​ទើប​រួច​ទោស​)​។​
ថយ | ទំព័រទី ២២១ | បន្ទាប់