ដូច​ក្បាល​ពស់​ទឹក​ ​កាយ​ពន្ធ​ដូច​ខ្សែរឹត​សំភោរ​ ​និង​កាយ​ពន្ធ​ ​មាន​សណ្ឋាន​ដូច​សង្វារ​ទេ​ ​ភិក្ខុ​ណា​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​កាយ​ពន្ធ​ពីរ​យ៉ាង​ ​គឺ​កាយ​ពន្ធ​ធ្វើជា​ផ្ទាំង១​ ​កាយ​ពន្ធ​មាន​សណ្ឋាន​ដូច​ពោះវៀន​ជ្រូក១​។​បេ​។​ ​លុះដល់​កាយ​ពន្ធ​ ​មាន​ជាយ​រេច​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ជាយ​កាយ​ពន្ធ​ ​មាន​សណ្ឋាន​ដូច​ខ្សែរឹត​សំភោរ​ ​និង​ជាយ​កាយ​ពន្ធ​ ​មាន​សណ្ឋាន​ដូច​សង្វារ​។​ ​(​ក្រោយមក​ទៀត​)​ ​រិម​កាយ​ពន្ធ​ក៏​រេច​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ដេរ​ ​លិន​ ​និ​ដេរ​ឲ្យ​មាន​អាការ​ដូ​ចកួ​ផ្លែ​ស្កួយ​។​ ​(​យូរ​មក​ទៀត​)​ ​ចុង​អន្ទាក់​កាយ​ពន្ធ​ក៏​រេច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ក្រវិល​កាយ​ពន្ធ​។​
 [​២៧៥​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ប្រើប្រាស់​ក្រវិល​កាយ​ពន្ធ​ខ្ពស់​ ​និង​ទាប​ ​(​មិន​រាបសា​)​ ​គឺ​ធ្វើ​ដោយ​មាស​ខ្លះ​ ​ប្រាក់​ខ្លះ​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូច​ពួក​គ្រហស្ថ​ ​អ្នក​បរិភោគ​កាម​។​បេ​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ប្រើប្រាស់​ក្រវិល​កាយ​ពន្ធ​ខ្ពស់​ ​និង​ទាប​ទេ​ ​ភិក្ខុ​ណា​ប្រើប្រាស់​
ថយ | ទំព័រទី ២២២ | បន្ទាប់