ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ស្លៀក​ចងក្បិន​ទេ​ ​ភិក្ខុ​ណា​ស្លៀក​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២៨២​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​នាំ​យក​អម្រែក​ទាំងសងខាង​ ​គឺ​រែក​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូច​ពួក​មនុស្ស​ ​នាំ​គ្រឿងបរិក្ខារ​ ​របស់​ព្រះរាជា​ ​ដែល​យាង​ទៅកាន់​ទីណា​មួយ​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​នាំ​អម្រែក​ទេ​ ​ភិក្ខុ​ណា​នាំទៅ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ភិក្ខុ​ពុន​ ​សែង​ ​ទូល​ ​លី​ ​ក​ណ្តៀ​ត​ ​និង​យួរ​បាន​។​
 [​២៨៣​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​មិន​ទំពា​ឈើស្ទន់​។​ ​មាត់​ក៏​មាន​ក្លិនស្អុយ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ក្នុង​ការ​មិន​ទំពា​ឈើស្ទន់​នេះ​ ​មាន៥ប្រការ​ ​គឺ​នាំឲ្យ​ថយកំលាំង​ភ្នែក១​ ​មាត់​មាន​ក្លិនស្អុយ១​ ​សរសៃ​សម្រាប់​នាំ​រស​មិន​បរិសុទ្ធ១​ ​ប្រមាត់​ ​និង​ស្លេស្ម​រួបរឹត​បាយ១​ ​ភិក្ខុ​នោះ​ឆាន់ចង្ហាន់​មិន​ឆ្ងាញ់១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​
ថយ | ទំព័រទី ២២៦ | បន្ទាប់