សេនា​សន​ក្ខន្ធ​កៈ​


 [​៣០៨​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ ​គង់នៅ​វត្ត​វេឡុវ័ន​ ​កលន្ទក​និវាប​ស្ថាន​ ​ក្បែរ​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​មិនទាន់​បាន​បញ្ញត្ត​សេនាសនៈ​ ​ដល់​ពួក​ភិក្ខុ​នៅឡើយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​នៅក្នុង​ទី​នោះ​ៗ​ ​គឺ​ព្រៃ​ ​គល់ឈើ​ ​ភ្នំ​ ​ច្រក​ ​គូហា​ទៀប​ភ្នំ​ ​ព្រៃស្មសាន​ ​ព្រៃធំ​ ​ទី​កណ្តាល​វាល​ ​និង​គំនរ​ចម្បើង​។​ ​លុះ​ព្រលឹមឡើង​ ​ភិក្ខុ​ទាំងនោះ​ ​ដើរចេញ​អំពី​ទី​នោះ​ៗ​ ​គឺ​ព្រៃ​ ​គល់ឈើ​ ​ភ្នំ​ ​ច្រក​ ​គូហា​ទៀប​ភ្នំ​ ​ព្រៃស្មសាន​ ​ព្រៃធំ​ ​ទី​កណ្តាល​វាល​ ​និង​គំនរ​ចម្បើង​ ​សឹង​មាន​ចក្ខុ​សំឡឹង​ចុះ​ ​បរិបូណ៌​ដោយ​ឥរិយាបថ​ ​គឺ​ឈានទៅមុខ​ ​ថយក្រោយ​ ​ក្រឡេក​ស្តាំ​ ​ក្រឡេក​ឆ្វេង​ ​បត់​ចូល​ ​លា​ចេញ​ ​គួរឲ្យ​កើត​សេចក្តី​ជ្រះថ្លា​។​
 [​៣០៩​]​ ​គ្រានោះ​ឯង​ ​រាជ​គហ​សេដ្ឋី​ ​បាន​ទៅ​ឱទ្យាន​អំពី​ព្រលឹម​។​ ​រាជ​គហ​សេដ្ឋី​ ​ក៏បាន​ឃើញ​ភិក្ខុ​ទាំងនោះ​ ​កំពុង​និមន្ត​ចេញពី​ទី​នោះ​ៗ​ ​គឺ​ព្រៃ​ ​គល់ឈើ​ ​ភ្នំ​ ​ច្រក​ ​គូហា​ទៀប​ភ្នំ​ ​ព្រៃស្មសាន​ ​ព្រៃធំ​ ​ទី​កណ្តាល​វាល​ ​
ថយ | ទំព័រទី ២៥៩ | បន្ទាប់