[​៣១០​]​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ក្នុង​ពេលនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​សេនាសនៈ៥យ៉ាង​ ​គឺ​វិហារ​(​១​)​១​ ​អឌ្ឍយោគ​(​២​)​១​ ​ប្រាសាទ​(​៣​)​១​ ​ហម្មិយៈ​(​៤​)​១​ ​គុហា​(​៥​)​១​។​
 [​៣១១​]​ ​គ្រានោះ​ ​ពួក​ភិក្ខុ​នោះ​ ​ចូល​ទៅ​រក​រាជ​គហ​សេដ្ឋី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​ ​នឹង​រាជ​គហ​សេដ្ឋី​ថា​ ​ម្នាល​គហបតិ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​អនុញ្ញាត​វិហារ​ហើយ​ ​ឥឡូវនេះ​ ​អ្នក​យល់ថា​កាលណា​គួរ​ ​(​ក៏​គប្បី​ធ្វើ​ចុះ​)​។​ ​គ្រានោះ​ ​រាជ​គហ​សេដ្ឋី​ ​ឲ្យ​គេ​សាង​វិហារ​ចំនួន៦០​ ​តែមួយ​ថ្ងៃ​គត់​ ​ក៏​ហើយ​ជាស្រេច​។​ ​រាជ​គហ​សេដ្ឋី​ ​ឲ្យ​គេ​សាង​វិហារ៦០​ ​រួចស្រេច​ហើយ​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​រាជ​គហ​សេដ្ឋី​ ​លុះ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបទូល​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​
​(​១​)​ ​លំនៅ​ដែល​ក្រៅពី​សេនាសនៈ​ ​មាន​អឌ្ឍយោគ​ជាដើម​ ​។​ ​(​២​)​ ​ផ្ទះ​មាន​សណ្ឋាន​ដូច​ស្លាប​គ្រុឌ​ ​ឬ​ផ្ទះ​ដែល​មាន​ដំបូល​តែ​ម្ខាង​ ​គឺ​បង្ហារ​ ​។​ ​(​៣​)​ ​ប្រាសាទ​វែង​ ​។​ ​(​៤​)​ ​ផ្ទះ​ ​ឬ​ប្រាសាទ​មាន​កំពូល​ ​។​ ​(​៥​)​ ​គុហា​ដែល​ធ្វើ​ដោយ​ឥដ្ឋ​ ​ដោយ​ថ្ម​ ​ដោយ​ឈើ​ ​ដោយ​អាចម៍ដី​ ​ឬ​ដែល​កើត​ឯង​ ​ក្នុង​ភ្នំ​ ​(​អដ្ឋកថា​)​ ​។​
ថយ | ទំព័រទី ២៦១ | បន្ទាប់