​[​៣១៤​]​ ​មនុស្ស​ទាំងឡាយ​បានឮ​ដំណឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​អនុញ្ញាត​វិហារ​ហើយ​។​ ​មនុស្ស​ទាំងនោះ​ ​ក៏​យកចិត្ត​ទុកដាក់​ ​នាំគ្នា​កសាង​វិហារ​។​ ​វិហារ​ទាំងនោះ​ ​មិនទាន់​មាន​សន្ទះទ្វារ​នៅឡើយ​។​ ​ពស់​ ​និង​ខ្ទួយ​ខ្លះ​ ​ក្អែប​ខ្លះ​ ​ក៏​តែង​ចូល​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​មាន​សន្ទះទ្វារ​។​ ​ពួក​ភិក្ខុ​ធ្វើ​ប្រហោង​ជញ្ជាំង​ ​ហើយ​ចង​សន្ទះទ្វារ​ដោយ​វល្លិ​ខ្លះ​ ​ដោយ​ខ្សែ​ខ្លះ​។​ ​កណ្តុរ​ខ្លះ​ ​កណ្តៀរ​ខ្លះ​ ​ក៏​ចេះតែ​កោរ​កាត់​។​ ​ចំណង​ដែល​សត្វកាត់​ហើយ​ ​សន្ទះទ្វារ​ ​ក៏​ធ្លាក់ចុះ​មក​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​(​ឲ្យ​ធ្វើ​)​ ​ក្រប​ទ្វារ​ ​ដំណាប់​ក្រោម​ ​និង​ដំណាប់​លើ​។​ ​សន្ទះទ្វារ​ទាំងឡាយ​ ​មិន​ជិតស្និទ្ធ​ល្អ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​(​ឲ្យ​ធ្វើ​)​ ​ប្រហោង​សម្រាប់​ដាក់​ខ្សែ​ទាញ​ ​និង​ខ្សែ​សម្រាប់​ទាញ​។​ ​ភិក្ខុ​បិទ​សន្ទះទ្វារ​ ​មិនកើត​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​(​ឲ្យ​ធ្វើ​)​ ​មេទ្វារ​ ​ត្រដោក​ទ្វារ​ ​រនុកទ្វារ​ ​និង​គន្លឹះទ្វារ​ខាងលើ​។​
ថយ | ទំព័រទី ២៦៥ | បន្ទាប់