បាន​កសាង​ខ្លោងទ្វារ​ ​ក្នុង​ទី​ឱកាស​នោះ​។​ ​លំដាប់នោះ​ ​អនាថបិណ្ឌិក​គហបតិ​ ​ឲ្យ​គេ​ធ្វើ​វិហារ​ ​ឲ្យ​គេ​ធ្វើ​បរិវេណ​ ​ឲ្យ​ធ្វើ​បន្ទប់​ ​ឲ្យ​ធ្វើ​ឧបដ្ឋានសាលា​ ​ឲ្យ​ធ្វើ​រោង​ភ្លើង​ ​ឲ្យ​ធ្វើ​កប្បិយ​កុដិ​ ​ឲ្យ​ធ្វើ​វច្ចកុដិ​ ​ឲ្យ​ធ្វើ​ទី​ចង្ក្រម​ ​ឲ្យ​ធ្វើ​សាលា​សម្រាប់​ចង្ក្រម​ ​ឲ្យ​ធ្វើ​អណ្តូង​ទឹក​ ​ឲ្យ​ធ្វើ​សាលា​ទៀប​អណ្តូង​ទឹក​ ​ឲ្យ​ធ្វើ​រោង​ភ្លើង​ ​ឲ្យ​ធ្វើ​សាលា​ទៀប​រោង​ភ្លើង​ ​ឲ្យ​ធ្វើ​ស្រះ​បោក្ខរណី​ ​ឲ្យ​ធ្វើ​មណ្ឌប​ក្នុង​ជេតវន​។​
 [​៣៦៧​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ក្រុង​រាជគ្រឹះ​ ​គួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ ​ហើយ​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​ចារិក​ក្រុង​វេសាលី​ ​ព្រះអង្គ​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​ចារិក​ ​ដោយលំដាប់​ឆ្ពោះ​ត្រង់​ទៅ​ក្រុង​វេសាលី​។​ ​មាន​សេចក្តី​ដំណាល​ថា​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​កូ​ដា​គារ​សាលា​ ​ក្នុង​ព្រៃ​មហាវ័ន​ ​ទៀប​ក្រុង​វេសាលី​នោះ​។​
ថយ | ទំព័រទី ៣០៤ | បន្ទាប់