លំដាប់នោះ​ ​អនាថបិណ្ឌិក​គហបតិ​ ​បាន​ឲ្យ​គេ​ផ្ទុក​ប្រាក់​ដោយ​រទេះ​ទាំងឡាយ​ ​ហើយ​ឲ្យ​ក្រា​លតំ​រៀប​ ​ដោយ​កោដិ​នៃ​កហាបណៈ​ ​ក្នុង​ព្រៃ​របស់​ជេត​រាជកុមារ​។​ ​ប្រាក់​ដែល​ជញ្ជូន​យក​មក​តែម្តង​ប៉ុណ្ណោះ​ ​មិនគ្រាន់​ត្រង់​ទី​ឱកាស​បន្តិច​ជុំវិញ​ខ្លោងទ្វារ​។​ ​ឯ​អនាថបិណ្ឌិក​គហបតិ​ ​ក៏បាន​បង្គាប់​ពួក​មនុស្ស​ថា​ ​នែ​នាយ​រាល់គ្នា​ ​ចូរ​អ្នក​ទៅ​នាំ​យក​ប្រាក់​មក​ទៀត​ ​យើង​នឹង​ក្រាល​ត្រង់​ទី​ឱកាស​នេះ​។​ ​គ្រានោះ​ ​ជេត​រាជកុមារ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​គហបតិ​នេះ​ ​ចំណាយ​ប្រាក់​ច្រើន​ដល់​ម្ល៉ោះ​ ​ចំពោះ​កិច្ច​ណា​ ​កិច្ច​នោះ​ ​មិនមែន​ជា​របស់ថោកទាប​ទេ​។​ ​វេលា​នោះ​ ​ជេត​រាជកុមារ​ ​ពោល​នូវ​ពាក្យ​នេះ​ ​នឹង​អនាថបិណ្ឌិក​គហបតិ​ថា​ ​ណ្ហើយ​គហបតិ​ ​អ្នក​កុំ​ឲ្យ​ក្រាល​ទី​ឱកាស​នោះ​ឡើយ​ ​អ្នក​ចូរ​ឲ្យ​ទី​ឱកាស​នោះ​ដល់​ខ្ញុំ​ ​ទាន​នុ៎ះ​នឹង​មានដល់​ខ្ញុំ​។​ ​លំដាប់នោះ​ ​អនាថបិណ្ឌិក​គហបតិ​ ​បាន​ថ្វាយ​ទី​ឱកាស​នោះ​ ​ដល់​ជេត​រាជកុមារ​ ​ដោយ​គិតថា​ ​ជេត​រាជកុមារ​នេះ​ ​ជា​មនុស្ស​ល្បីល្បាញ​ ​មាន​មនុស្ស​ស្គាល់​(​ច្រើន​)​ ​មាន​ឫទ្ធិ​ច្រើន​ ​ឯ​សេចក្តី​ជ្រះថ្លា​ក្នុង​ធម្មវិន័យ​នេះ​ ​(​នឹង​មាន​)​ ​ដល់​ពួក​មនុស្ស​ដែលគេ​ស្គាល់​ ​មាន​សភាព​យ៉ាងនេះ​។​ ​គ្រានោះ​ ​ជេត​រាជកុមារ​
ថយ | ទំព័រទី ៣០៣ | បន្ទាប់