ទីនេះ​សម្រាប់​អាចារ្យ​របស់​យើង​ ​ទីនេះ​សម្រាប់​យើង​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ពួក​ភិក្ខុ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោះបី​វត្ថុ​ដែលគេ​ធ្វើ​ឧទ្ទិស​ ​(​ដល់​សង្ឃ​)​ ​ពួក​ភិក្ខុ​មិន​ត្រូវ​ឃាត់ខាំង​ទៅតាម​លំដាប់​ចាស់​ខ្ចី​ទេ​ ​ភិក្ខុ​ណា​ឃាត់ខាំង​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៣៧៧​]​ ​សម័យ​នោះ​ឯង​ ​មនុស្ស​ទាំងឡាយ​នាំគ្នា​ក្រាល​អាសនៈ​ខ្ពស់​ ​អាសនៈ​ប្រសើរ​ ​ក្នុង​រោង​ភត្ត​ ​និង​ចន្លោះផ្ទះ​ ​(​ប្រគេន​ពួក​ភិក្ខុ​)​ ​អាសនៈ​ខ្ពស់​ ​អាសនៈ​ប្រសើរ​ដូចម្តេច​ខ្លះ​ ​អាសនៈ​ខ្ពស់​ ​អាសនៈ​ប្រសើរ​នោះ​គឺ​ ​អាសន្ទិ​ ​(​អាសនៈ​ខ្ពស់​ហួសប្រមាណ​)​ ​បល្លង្កៈ​ ​(​គ្រែ​ដែល​មាន​ជើង​ខ្ពស់​វិចិត្រ​ដោយ​រូប​សត្វ​សាហាវ​)​ ​គោណ​កៈ​ ​(​ព្រំ​ដែល​មាន​រោម​វែង​ជាង៤ធ្នាប់​)​ ​ចិត្ត​កៈ​ ​(​កម្រាល​ដែល​ធ្វើ​ពី​រោមសត្វ​ ​វិចិត្រ​ដោយ​រូប​សត្វ​សាហាវ​)​ ​បដិកៈ​ ​(​កម្រាល​មាន​ពណ៌ស​ ​ដែល​ធ្វើ​ដោយ​រោមសត្វ​)​ ​បដ​លិ​កៈ​ ​(​កម្រាល​ដែល​ធ្វើ​ដោយ​រោមសត្វ​ ​ជា​ផ្កា​ចង្កោម​)​ ​តូ​លិ​កៈ​ ​(​កម្រាល​ដែល​ញាត់​ដោយ​សំឡី​គ​)​ ​វិកតិ​កៈ​ ​(​កម្រាល​ដែល​ធ្វើ​ដោយ​រោមសត្វ​ ​វិចិត្រ​ដោយ​រូប​សត្វ​ ​មាន​សីហៈ​ ​និង​ខ្លាធំ​ជាដើម​)​ ​ឧទ្ធ​លោមិ​ ​(​កម្រាល​ដែល​ធ្វើ​ដោយ​រោមសត្វ​ ​មាន​រោមច្រាង​តែ​ម្ខាង​)​ ​ឯ​កន្ត​លោមិ​ ​(​កម្រាល​ដែល​ធ្វើ​ដោយ​រោមសត្វ​ ​មាន​រោមច្រាង​ទាំងពីរ​ខាង​)​ ​ក​ដិ​ស្សៈ​ ​(​កម្រាល​ដែល​ធ្វើ​ដោយ​ឌិនមាស​ ​និង​សូត្រ
ថយ | ទំព័រទី ៣១៧ | បន្ទាប់