ហើយ​ចាក់ស្រែះ​ដោយ​រតនវត្ថុ​)​ ​កោ​សេយ្យៈ​ ​(​កម្រាល​ដែល​ធ្វើ​ដោយ​សរសៃសូត្រ​ ​ហើយ​ចាក់ស្រែះ​ដោយ​រតនវត្ថុ​)​ ​កម្ពលៈ​ ​(​កម្រាល​ដែល​ធ្វើ​ដោយ​រោមសត្វ​)​ ​កុត្ត​កៈ​ ​(​កម្រាល​ដែល​ធ្វើ​ដោយ​រោមសត្វ​ ​ល្មម​ពួក​ស្រី​របាំ១៦នាក់​ឈរ​រាំ​បាន​)​ ​ហត្ថ​ត្ថ​រៈ​ ​(​កម្រាល​សម្រាប់​ក្រាល​លើ​ខ្នង​ដំរី​)​ ​អស្សត្ថ​រៈ​ ​(​កម្រាល​សម្រាប់​ក្រាល​លើ​ខ្នង​សេះ​)​ ​រថ​ត្ថ​រៈ​ ​(​កម្រាល​សម្រាប់​ក្រាល​លើ​រថ​)​ ​អ​ជិន​ប្ប​វេ​ណិ​ ​(​កម្រាល​ដែល​ធ្វើ​ដោយ​ស្បែក​ខ្លា​)​ ​កទលិ​មិគ​បវរ​ប្ប​ច្ច​ត្ថ​រណៈ​ ​(​កម្រាល​ដ៏​ឧត្តម​ ​ដែល​ធ្វើ​ដោយ​ស្បែក​សត្វ​ឈ្មុស​)​ ​ស​ឧត្តរ​ច្ឆ​ទៈ​ ​(​ទីដេក​ដែល​មាន​ពិតាន​ក្រហម​ពី​ខាងលើ​)​ ​ឧភតោ​លោហិត​កុប​ធា​នៈ​ ​(​កម្រាល​ដែល​មាន​ខ្នើយ​ ​មាន​ពណ៌ក្រហម​ទាំងពីរ​ខាង​ ​គឺ​ខ្នើយក្បាល​ ​និង​ខ្នើយជើង​)​។​ ​ពួក​ភិក្ខុ​រង្កៀស​ ​មិន​ហ៊ាន​អង្គុយ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​អង្គុយ​លើ​អាសនៈ​ ​ដ៏​សេស​ ​ជា​គិហិ​វិ​ក័ដ​ ​គឺ​អាសនៈ​ដែល​ប្លែក​សម្រាប់​គ្រហស្ថ​បាន​ ​តែ​ដេក​មិនបាន​ ​វៀរលែងតែ​សេនាសនៈ៣យ៉ាង​ ​គឺ​អាសន្ទិ១​ ​បល្លង្កៈ១​ ​តូ​លិ​កៈ១​។​
 [​៣៧៨​]​ ​សម័យ​នោះ​ឯង​ ​ពួក​មនុស្ស​តាក់តែង​គ្រែ​ផង​ ​តាំង​ផង​ ​ដែល​ញាត់​សំឡី​គ​ ​ក្នុង​រោង​ភត្ត​ ​និង​ចន្លោះផ្ទះ​ ​ពួក​ភិក្ខុ​រង្កៀស​ ​មិន​ហ៊ាន​អង្គុយ​។​
ថយ | ទំព័រទី ៣១៨ | បន្ទាប់